ប្រទេសថៃ និងម៉ាឡេស៊ី បានធ្វើការបំផុសគំនិតមួយទាក់ទងនឹងការរួមគ្នាធ្វើការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២៤ ។ នេះបើយោងទៅតាមការបញ្ជាក់របស់លោកស្រី Kobkarn Wattanavrangkul រដ្ឋមន្ត្រីកីឡា និងទេសចរណ៍របស់ថៃកាលពីថ្ងៃចន្ទ។
លោកស្រី Kobkarn បានបញ្ជាក់ថា លោកស្រីបានជួបប្រជុំជាមួយនឹងលោក Khairy Jamaluddin រដ្ឋមន្ត្រីកីឡារបស់ម៉ាឡេស៊ី នៅសហរដ្ឋអាមេរិកកាលពីខែមុន ហើយភាគីទាំងពីរសុទ្ធសឹងចាប់អារម្មណ៍ទៅលើការរួមគ្នាដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតអូឡាំពិកឆ្នាំ ២០២៤ ក៏ដូចជាព្រឹត្តិការណ៍កីឡាបាល់ទាត់ World Cup។
រដ្ឋមន្ត្រីរូបនេះបានឲ្យដឹងថា ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍អាចធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិជាច្រើនជាមួយនឹងការចូលរួមសហប្រតិបត្តិការរបស់ប្រទេសទាំងនោះ។ លោកស្រី Kobkarn បានបញ្ជាក់ថា ម៉ាឡេស៊ី និងថៃ បានយល់ឃើញដូចគ្នាថា កីឡាអាចជួយឲ្យពួកគេបង្កើនចំនួនភ្ញៀវទេសចរក្នុងតំបន់នេះ៕

Post a Comment