ក្រុមអ្នកមានបុណ្យ FC Barcelona នឹងបើកទ្វារកីឡដ្ឋាន Nou Camp ស្វាគមន៍ក្រុមម្ចាស់ជើងឯកអង់គ្លេស Manchester City ក្នុងការប្រកួតពានរង្វាន់កំពូលទ្វីបអឺរ៉ុប UEFA Champions League វគ្គ១៦ក្រុម ជើងទី២ នាវេលាម៉ោង២:៤៥នាទីរំលងអាធ្រាត្រយប់នេះ។
កាលពីជើងទី១ ក្រុមខ្លាំងរបស់អេស្ប៉ាញបានបំបាក់ មេឃខៀវ ២-១ រួចមកហើយ នៅកីឡដ្ឋាន Etihad ដូច្នេះបើក្រុមរបស់លោក Manuel Pellegrini ចង់ឡើងទៅកាន់វគ្គបន្ត លុះត្រាតែយកឈ្នះ Barca ២គ្រាប់ឡើងវិញ។
សម្ដីអ្នកចាត់ការក្រុមទាំង២៖
លោក Luis Enrique អ្នកចាត់ការក្រុមម្ចាស់ផ្ទះ Barca បាននិយាយមុនប្រកួតសំខាន់យប់នេះថា៖ “យើងត្រូវតែផ្ដោតអារម្មណ៍ទៅលើតែការប្រកួតទល់នឹង Man City តែមួយគត់ ដោយមិនគិតដល់ការប្រកួត Clásico នោះទេ។ ការប្រកួតនេះ អាចជាការប្រកួតដ៏គ្រោះថ្នាក់ ដូច្នេះយើងត្រូវតែលេងឲ្យបានល្អជាងគូប្រកួត និងត្រូវតែឈ្នះ”។
រីឯលោក Manuel Pellegrini អ្នកចាត់ការក្រុមភ្ញៀវ Man City វិញ បាននិយាយថា៖ “យើងត្រូវតែលេងឲ្យបានល្អ ព្យាយាមគ្រប់គ្រងបាល់ឲ្យបានច្រើន និងរកឱកាសស៊ុតឲ្យបានច្រើន។ យើងត្រូវតែគិតថា យើងជាក្រុមដ៏កំពូលមួយនៅអឺរ៉ុប ដែលអាចយកឈ្នះ Barcelona បាន។ សម្រាប់ប្រកួតនេះ យើងត្រូវតែប្រយុទ្ធឲ្យអស់សមត្ថភាព ដើម្បីជ័យជម្នះ”។
ជើងកីឡាករ៖
ម្ចាស់ផ្ទះ Barca នឹងអវត្តមានកីឡាករសំខាន់២រូបគឺ Vermaelen (របួសសរសៃពួរ) និង Busquets (របួសកជើង)។ ដូច្នេះ១១នាក់ដំបូងរបស់ក្រុមខ្លាំងអេស្ប៉ាញ អាចជា៖ Ter Stegen; Alves, Piqué, Mascherano, Alba; Xavi, Rakitić, Iniesta; Suárez, Messi និង Neymar។
ចំណែកឯក្រុមភ្ញៀវ Man City អវត្តមានកីឡាករតែម្នាក់ទេ គឺ Clichy ដែលជាប់ពិន័យកាតក្រហមកាលពីប្រកួតជើងទី១។ ដូច្នេះ១១នាក់ដំបូង របស់ក្រុមមេឃខៀវ អាចជា៖ Hart; Zabaleta, Kompany, Demichelis, Kolarov; Fernando, Fernandinho; Milner, Touré, Silva និង Agüero។
ការពិតមួយចំនួន និងប្រវត្តិជួបគ្នា៖
ក្រុមទាំង២នេះ ជួបគ្នាបាន៤ដង ក្នុងនោះ Man City ឈ្នះ១ដង កាលពីឆ្នាំ២០០៩ ក្នុងការប្រកួតលក្ខណៈមិត្តភាព។ សម្រាប់ការប្រកួត Champions League វិញ ជួបគ្នា៣ដង Barca ឈ្នះទាំង៣ដង ប៉ុន្តែទាំង៣ប្រកួតនោះ គឺ Man City ទទួលបានកាតក្រហម ទាំង៣លើក។ កាលពីរដូវកាលមុន Barca បានទម្លាក់ Man City ក្នុងវគ្គ១៦ក្រុមនេះដែរ ដោយគ្រាប់បាល់សរុបទាំង២ជើង ៤-១។
៥ប្រកួតចុងក្រោយរបស់ក្រុមទាំង២គឺ៖
ព្យាករសម្រាប់គូនេះគឺ៖ Barcelona ២-១ Manchester City។ ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

Post a Comment