ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវប្រកួតមិត្តភាពជាតិជាមួយក្រុម ណាហ្គាវើល នៅថ្ងៃទី ៥ និង ជួបក្រុមភ្នំពេញក្រោន នៅថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០១៥ មុនធ្វើម្ចាស់ផ្ទះទទួលក្រុមកោះម៉ាកាវ ក្នុងវគ្គជម្រុះជុំដំបូងប្រចាំទ្វីបអាស៊ី នៃពានរង្វាន់ FIFA World Cup 2018។ នេះបើតាមការឱ្យដឹងរបស់លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិ។
ប្រកួតថ្ងៃស្អែកជាមួយណាហ្គាវើល ធ្វើឡើងនៅទីលានមជ្ឍមណ្ឌលនិងសាលាបាល់ទាត់ជាតិបាទី ក្នុងខេត្តតាកែវ វេលាម៉ោង ៣:៣០ នាទីរសៀល ហើយមួយថ្ងៃបន្ទាប់ត្រូវប៉ះភ្នំពេញក្រោន នៅកីឡដ្ឋាន RSN Stadium ក្នុងរាជធានីភ្នំពេញ វេលាម៉ោង ២ រសៀល។ ទស្សនិកជនអាចចូលទស្សនាដោយសេរី ក្នុងជំនួបមិត្តភាពនេះ។
ក្រុមជម្រើសជាតិកម្ពុជា បានប្រមូលផ្ដុំតាំងពីថ្ងៃទី ១៩ ខែ កុម្ភៈ មកម៉្លេះ នៅមជ្ឍមណ្ឌលនិងសាលាបាល់ទាត់ជាតិបាទី ដោយមានកីឡាករចំនួន ៣២ នាក់ ដឹកនាំដោយលោក Lee Tae Hoon ជាគ្រូបង្វឹកផ្ទាល់។ ការប្រមូលផ្ដុំនេះដើម្បីប្រកួតជាមួយក្រុមម៉ាកាវ ជើងទី១ នៅថ្ងៃទី ១២ មីនា និង ជើងទី២ នៅថ្ងៃទី ១៧ មីនា ក្នុងទឹកដីម៉ាកាវ វិញ។
ប្រកួតមិត្តភាពអន្តរជាតិ ២ លើកនៅដើមឆ្នាំ ២០១៥ នេះក្រុមកម្ពុជា ចាញ់ Hwaseong FC មកពីប្រទេសកូរ៉េខាងត្បូង ៥ ទល់ ២ តែយកឈ្នះក្រុម Singapore Selection Team ៣ ទល់ ០ វិញ កាលពីចុងខែ កុម្ភៈ ថ្មីៗនេះ៕
ក្រុមជម្រើសជាតិកម្ពុជា

Post a Comment