រប្រកួត English Premier League យប់នេះ គឺក្រុមខ្លាំងៗនឹងប្រកួតទាំងអស់តែម្ដង ដើម្បីដណ្ដើមតំណែងកំពូលទាំង៤។ យ៉ាងណាក្ដី ក្រុម Chelsea និង Manchester City ពុំមានអ្វីប្លែកទេ ទោះឈ្នះឬចាញ់ក៏នៅតែឈរលេខ១ និងលេខ២ដដែល។
អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ៥ក្រុមទៀត ដែលមានពិន្ទុប្រដេញគ្នា ក្នុងការប្រជែងយកចំណាត់ថ្នាក់កំពូលទាំង៤ សម្រាប់កៅអី UEFA Champions League រដូវកាលក្រោយ។ ក្រុម Southampton បានឡើងទៅឈរលេខ៥ ជំនួស Liverpool ហើយ ក្រោយឈ្នះ Crystal Palace ១-០ យប់មិញ។
ដោយឡែកយប់នេះ Arsenal, Manchester United, Liverpool និង Tottenham Hotspur សុទ្ធតែត្រូវការ ៣ពិន្ទុបន្ថែមរៀងៗខ្លួន។ ដូច្នេះចង់ដឹងអ្នកចាត់ការក្រុមទាំង៤ និយាយអ្វីខ្លះមុនប្រកួតយប់នេះ សូមតាមដានខាងក្រោមនេះ៖
QPR vs Arsenal (ម៉ោង២:៤៥នាទី)
លោក Arsene Wenger ដែលជាអ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal បាននិយាយមុនប្រកួតនេះថា៖ “ខណៈពេលនេះ យើងមិនមែនជាក្រុមប្រជែងយកជើងឯកទៀតទេ ប៉ុន្តែយើងចាំបាច់ត្រូវតែធ្វើឲ្យបានល្អ ព្រោះបើយើងមើលទៅ Man City គេលើយើងតែ៤ពិន្ទុ ហើយបើមើលទៅក្រុមក្រោមយើងវិញ គឺមានច្រើនក្រុមទៀត កំពុងតែប្រជែងជាមួយយើង។ ដូច្នេះវាពិតជាការប្រជែងមួយ ដ៏តានតឹងបំផុត”។
Newcastle United vs Manchester United (ម៉ោង២:៤៥នាទី)
លោក Louis van Gaal ដែលជាអ្នកចាត់ការក្រុមបិសាចក្រហម Man Utd បាននិយាយពីក្រុម Newcastle ថា៖ “ពួកគេលេងបានស៊ីចង្វាក់គ្នាណាស់។ ពួកគេមានកម្លាំងខ្លាំងៗ និងអ្នកគាំទ្រជួយផ្ដល់កម្លាំងចិត្តជាច្រើន។ ខ្ញុំចូលចិត្តដូចនោះ ហើយខ្ញុំជឿថាវាគឺជាការប្រកួតដ៏ល្អ ហើយយើងនឹងឈ្នះ”។
Liverpool vs Burnley (ម៉ោង៣:០០នាទី)
លោក Brendan Rodgers ដែលជាអ្នកចាត់ការក្រុមហង្សក្រហម បាននិយាយសរសើរដល់ Philippe Coutinho ថា៖ “គាត់លេងបានល្អខ្លាំងណាស់។ ជាធម្មតា គាត់ជាកីឡាករដែលបញ្ជូនបាល់ទៅដល់ជើងអ្នកស៊ុតបញ្ចូលទីតែម្ដង។ ឥឡូវក្រុមយើងលេងស្រុះគ្នា ដែលធ្វើឲ្យគាត់អាចរកគ្រាប់បាល់បានបន្ថែមទៀត។ ប៉ុន្តែសំខាន់បំផុត គឺគាត់សហការគ្នា បានល្អណាស់ជាមួយសមាជិកក្រុម”។
Tottenham Hotspur vs Swansea City (ម៉ោង២:៤៥នាទី)
លោក Mauricio Pochettino អ្នកចាត់ការក្រុមមាន់ខ្នាយមាស Tottenham បាននិយាយថា៖ “គោលដៅរបស់យើងគឺការប្រកួតបន្ទាប់មួយនេះ។ ឥឡូវយើងនៅសល់ ១២ប្រកួតក្នុងដៃទៀត ដូច្នេះយើងត្រូវតែបញ្ចប់រដូវកាល ឲ្យស្ថិតនៅចំណុចខ្លាំងបំផុត។ នេះគឺជាគោលដៅរបស់យើង ហើយយើងត្រូវការ ៣ពិន្ទុពេញ ពីក្រុម Swansea”។
គូប្រកួតទាំងអស់ យប់នេះគឺ៖

Post a Comment