GuidePedia

0
ក្រុម​ប្រឹក្សា​ឯករាជ្យ​មួយ​ក្រុម​​កាលពី​ថ្ងៃ​ចន្ទ​បាន​ចោទប្រកាន់​មេដឹកនាំ​កំពូលៗ​របស់​អង្គភាព​កីឡា​ប្រណាំង​កង់​ពិភពលោក​​ពី​បទ​ការពារ​ Lance Armstrong បើ​ទោះបី​មាន​សញ្ញា​​ជាច្រើន​បាន​បង្ហាញ​ថា អតីត​ម្ចាស់​ជើងឯក​ក្នុង​កម្មវិធី Tour de France ដែល​ខូច​ឈ្មោះ​រូប​នេះ បាន​ប្រើប្រាស់​សារធាតុ​ហាមឃាត់​ក៏ដោយ​។


ក្រុម​ប្រឹក្សា​មួយ​នេះ​ក៏​បាន​ធ្វើការ​រិះគន់​ទៅលើ​ទឹកប្រាក់ និង​អត្ថប្រយោជន៍​ផ្សេងៗ​ដែល​ត្រូវ​បាន​ប្រើប្រាស់​អំឡុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សហគមន៍​កីឡា​ប្រណាំង​កង់​អន្តរជាតិ (UCI) ​ផង​ដែរ និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​កែទម្រង់​ជា​ចម្បង​ទៅលើ​របៀប​ដែល​​​អង្គភាព​នេះ​​រៀបចំ​។

ក្រុម​ប្រឹក្សា​កំណែទម្រង់​កីឡា​ប្រណាំង​កង់​ឯករាជ្យ (CIRC) ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក Dick Marty ដែល​ជា​​អ្នក​នយោបាយ​​សញ្ជាតិ​ស្វ៊ីស និង​ជា​អតីត​​រដ្ឋអាជ្ញា ត្រូវ​បាន​បង្កើត​ឡើង ក្រោយពី​​មាន​ការ​ចោទប្រកាន់​ថា Armstrong បាន​ផ្តល់​​អំណោច​ជា​សាច់ប្រាក់​​ទៅ​ឲ្យ UCI ក្នុង​​​កិច្ច​ខិតខំ​​ប្រឹងប្រែង​ដើម្បី​បិទបាំង​បញ្ហា​ប្រើប្រាស់​សារធាតុ​ហាមឃាត់​​។

កីឡាករ Armstrong ត្រូវ​បាន​គេ​​ដកហូត​​យក​ពាន​របស់​គេ​​ទាំងអស់​វិញ​កាលពី​ឆ្នាំ​ ២០១២៕

Post a Comment

 
Top