GuidePedia

0
កីឡាករ​វាយ​កូនបាល់ Leonardo Mayer បាន​ផ្តួល​កីឡាករ Joao Souza ក្នុង​ការ​ប្រកួត​ ៥ ​សិត​ដែល​ចំណាយ​ពេល​អស់​ ៦ ​ម៉ោង និង​ ៤២ ​នាទី​កាលពី​ថ្ងៃ​អាទិត្យ​ដើម្បី​​ជួយ​ឲ្យ​ក្រុម​​ជម្រើស​ជាតិ​អាហ្សង់ទីន​នៅ​តែ​មាន​សង្ឃឹម​នៅពេល​ប្រកួត​ជាមួយ​នឹង​ក្រុម​ប្រេស៊ីល​ក្នុង​ព្រឹត្តិការណ៍ Davis Cup ជុំ​ទី​១ ពូល​ពិភពលោក​របស់​ពួកគេ​​។
ការ​ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល ៧-៦ (៧/៤) ៧-៦ (៧/៥) ៥-៧ ៥-៧ ១៥-១៣ គឺជា​ការ​ប្រកួត​លើ​វិញ្ញាសា​ឯកត្តជន​ដ៏យូរអង្វែង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Davis Cup និង​បាន​ធ្វើឲ្យ​ក្រុម​របស់​​គេ​តាម​ស្មើ​ក្នុង​លទ្ធផល ២-២​៕

Post a Comment

 
Top