ព្រឹត្តិការណ៍ប្រកួតប្រដាល់ដណ្តើមខ្សែក្រវាត់ស្រាបៀរ Black Panther វគ្គ២ សន្សំពិន្ទុ ដែលធ្វើនៅខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃអាទិត្យ ទេស សំខាន់ និង ឈិន ក្វាន់ង៉ុយ បានឈ្នះដៃគូដោយពិន្ទុទាំងលំបាក តែ តក់ សោភ័ណ្ឌ បានផ្តួល ពេជ្រ ប៊ុនធឿន ក្នុងទឹកទី ៣ ឯ ប្រាក់ ចាន់ស៊ីន ត្រូវបានប្រកាសឲ្យចាញ់ ហ៊ឹម សារ៉ាន់ ដោយមិនបាច់ប្រកួត ដោយសារគេរក្សាទម្ងន់មិនបាន ៦៣,៥ គីឡូក្រាម តាមការកំណត់ ហេតុនេះគេក៏មិនបានប្រាក់តម្លៃខ្លួននោះដែរ។
នៅក្នុងការប្រកួត ដែលមានអ្នកទស្សនាផ្ទាល់រាប់ពាន់នាក់នោះ ទេស សំខាន់ មានប្រៀបឈ្នះ ធី តុងហ៊ី ២ ទឹកចុងក្រោយ ឯ តក់ សោភ័ណ្ឌ បានទាត់សន្ធាប់ជើងក្រោម ពេជ្រ ប៊ុនធឿន បង្ខំឲ្យចុះចាញ់នៅទឹកទី ៣ ហើយ ឈិនក្វាន់ង៉ុយ បានប្រើគ្រប់ក្បាច់ ទើបយកឈ្នះ នេន វណ្ណា ដោយពិន្ទុបាន។
ទោះបីយ៉ាងណា នៅក្នុងការប្រកួតខ្សែក្រវាត់សុទ្ធតែបន្សល់នូវស្នាមបែកឈាមគឺ តុងហ៊ី ៥ថ្នេរ ទេស សំខាន់ ៣ថ្នេរ នេន វណ្ណា ៦ថ្នេរ។ ចំណែកការប្រកួត គូនារី ដើម្បីអរសាទរសិទិ្ធនារីអន្តរជាតិ ៨ មីនា កីឡាការិនី វី ស្រីឆាយ បានយកឈ្នះ នូវ ស្រីពៅ ដោយពិន្ទុ។
លោក ឆឹង យ៉ៅយ៉េន អនុប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា និងជាប្រធានប្រតិភូដឹកនាំបច្ចេកទេសការប្រកួតនេះ បានថ្លែងថា៖ «ប្រាក់ ចាន់ស៊ីន ទទួលពិន័យឲ្យចាញ់ជាដាច់ខាតពីព្រោះវារក្សាទម្ងន់មិនបាន តាមការកំណត់របស់ច្បាប់ប្រកួត ហើយក៏មិនផ្តល់ប្រាក់ឲ្យដែរ ហើយបើសិនលើកក្រោយ គេមិនគោរពបានទៀតនោះ យើងផ្អាកការប្រកួតរបស់គេ និងពិន័យជាប្រាក់ ១ លានរៀលថែមទៀត»។
ហ៊ឹម សារ៉ាន់ ដែលឈ្នះដោយស្វ័យប្រវត្តិ និយាយថា គេមិនប្រកួតមកពី ចាន់ស៊ីន លើសទម្ងន់ជិត ៣ គ.ក្រ។ សារ៉ាន់ បន្តថា៖ «ខ្ញុំមានការអាណិត ប្រាក់ ចាន់ស៊ីនដែរ ដែលអត់បានប្រាក់តម្លៃខ្លួន ប៉ុន្តែគេធ្លាប់ធ្វើអ៊ីចឹងម្តងកាលប្រកួតដាក់ទ្រុងនៅស៊ីធីអិន ដែលធ្វើឲ្យ សំអាង ឌុន បាត់ឱកាស ព្រោះតែអនុគ្រោះ ហើយលទ្ធផល ចាន់ស៊ីន បានប្រាក់ ៣០០០ ដុល្លារ និងម៉ូតូមូយគ្រឿងទៀតយ៉ាងរំភើយ ហេតុនេះខ្ញុំមិនអាចយល់យោគគេបាននោះឡើយ»។
លោក វ៉ាត់ ចំរើន អ្នកគ្រប់គ្រងកម្មវិធី បានថ្លែងថា៖ «ការដាក់ពិន័យនោះជាការត្រឹមត្រូវណាស់ ព្រោះកីឡាប្រយុទ្ធ បើលើសទម្ងន់កំណត់គឺត្រូវតែពិន័យឲ្យចាញ់ជាស្វ័យប្រវត្តិ។ ខ្ញុំចង់ឃើញមន្ត្រីបច្ចេកទេសសហព័ន្ធកីឡាប្រដាល់កម្ពុជា ធ្វើឲ្យច្បាស់អ៊ីចឹងគ្រប់ការប្រកួត គ្រប់ទីកន្លែងប្រកួតទាំងអស់ ដើម្បីគេចឲ្យផុតពីភាពលម្អៀងតាមបក្ខពួក ខ្សែ ឬក្លិបនេះ ក្លិបនោះ នាំឲ្យវិស័យកីឡារបស់យើងខូចឈ្មោះ និងបាត់បង់តម្លៃ តម្លាភាព សុក្រឹតភាព»។
ប្រាក់ ចាន់ស៊ីន និង លោក ប៉ាវ គឹមអាន ជាគ្រូបង្វឹក បានឆ្លើយដាក់គ្នាពីការទទួលខុសត្រូវ តែ ចាន់ស៊ីន អះអាងថា រូបគេមិនបានហាត់ដោយកូនឈឺ និងបញ្ហាលែងលះជាមួយប្រពន្ធ៕

Post a Comment