ការប្រកួតកីឡាប្រណាំងម៉ូតូពានរង្វាន់ Super Cross ប្រចាំឆ្នាំ២០១៥ ដែលឧបត្ថម្ភដោយក្រុមហ៊ុន ប្រេងឥន្ធនៈ Top-1 នារសៀលថ្ងៃទី០១ ខែមីនានេះ មានកីឡាករជនជាតិបារាំងម្នាក់ និងជនជាតិថៃម្នាក់ បានជួបឧបទ្ទវហេតុរងរបួសធ្ងន់ និងស្រាលក្នុងពេលប្រកួត ។
ទោះបីព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលធ្វើឡើងក្នុងរយៈពេលពេញមួយថ្ងៃនេះ បានបញ្ចប់តាមការគ្រោងទុកក៏ពិតមែន ប៉ុន្ដែជាមួយនោះក៏មាន ឧបទ្ទវេហេតុមួយ បានកើតឡើង ធ្វើឲ្យទស្សនិកជន ដែលចូលរួមទស្សនាផ្ទាល់មានភាពតក់ស្លុតផងដែរ ក្នុងការប្រកួតជ្រើសរើសជើងខ្លាំងប្រចាំក្រុម A ស្រាប់តែមានម៉ូតូចំនួន ៣គ្រឿងបានបង្ហោះឡើងទៅលើហើយប៉ះគ្នាបង្កឲ្យកីឡារជនជាតិបារាំង របួសធ្ងន់ (គេសន្និដ្ឋានភ្លាមៗថាបាក់ដៃឆ្វេង និងចង្កេះ) រីឯកីឡាករថៃ រងរបួសស្រាល ត្រង់កជើង ។
ក្រោយកើតហេតុភ្លាមៗ មានទស្សនិកជនជាច្រើន ដែលឈរទស្សនាកណ្ដាលថ្ងៃក្ដៅនាពេលនោះ បាននាំគ្នានិយាយថា ការដែលបណ្ដាលឲ្យមានរឿងដូច្នេះ គឺដោយសារតែកីឡាករថៃ ដែលមានគ្នាច្រើនចូលរួមប្រកួតក្នុងក្រុម A នាំគ្នាជិះគាបកីឡាករជនជាតិបារាំងដែលរងរបួសធ្ងន់នោះព្រោះកីឡាករបារាំងរូបនេះ មានសមត្ថភាពខ្លាំងពូកែ ហើយក៏ជាអតីតជើងឯកប្រចាំព្រឹត្តិការណ៍នេះផងដែរ ។
រីឯកីឡាករជនជាតិខ្មែរម្នាក់ សូមនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ក៏បានលើកឡើងដែរថា នេះគឺជាកំហុសរបស់គណៈកម្មការ ដែលអនុញ្ញាតឲ្យ កីឡាករថៃចូលរួមច្រើនពេក ហើយរហូតធ្វើឲ្យកីឡាករជនជាតិបរទេសផ្សេងៗទៀត មិនហ៊ានដាក់ពាក្យចូលរួមប្រកួតទៀតផង ជាក់ស្ដែងព្រោះខ្លាចកើតមាន រឿងបែបនេះកើតឡើង ។
ទោះជាយ៉ាងណា គណៈកម្មការរៀបចំការប្រកួត ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូ Super Cross នេះបានអះអាងថា ការប្រកួតតែងតែកើតមានឧបទ្ទវហេតុមើល មិនឃើញនោះទេព្រោះជាបច្ចេកទេសរបស់កីឡាករ ដែលចូលរួមប្រកួតប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ក្រោយកើតហេតុ គេក៏បានបញ្ជូនកីឡាករជនជាតិបារាំងរូបនេះ ទៅមន្ទីរពេទ្យភ្លាមៗ រីឯកីឡាករថៃដែលរងរបួសស្រាលគ្រាន់តែសម្រាកសម្រួល សាច់ដុំ នៅលើទីលាន ក៏ធូរស្រាលវិញ ៕

Post a Comment