GuidePedia

0
អតីត​កីឡាករ​ក្រុម Barcelona ​លោក Carles Rexach ​បាន​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​ខ្សែ​ប្រយុទ្ធ Lionel Messi ​ធ្លាក់​ទម្រង់​លេង​នៅ​រដូវ​កាល​មុន​ថា​មក​ពី​កីឡាករ​រូប​នេះ​ញ៉ាំ​នំ​ភីហ្សា​ច្រើន​ហួសហេតុ​ពេក។


លោក Rexach ​អតីត​កីឡាករ​ក្រុម​អ្នក​មាន​បុណ្យ​អំឡុង​ឆ្នាំ​១៩៦៧​-​១៩៨១​និង​ធ្លាប់​ជា​អ្នក​ចាត់​ការ​ដែរ​នោះ​ជឿជាក់​ថា​រដូវ​កាល​២០១៣-២០១៤​ដែល​កីឡាករ Messi ​ធ្លាក់​ទម្រង់​លេង​គឺ​មក​ពី​រូប​គេ​ឡើង​ទម្ងន់​ពេក។ បុរស​វ័យ​៦៨​ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ “Messi ​ចូល​ចិត្ត​ញ៉ាំ​ភីហ្សា​ណាស់ គាត់​ញ៉ាំ​ទាំង​នៅ​ក្នុង​ក្លិប​និង​ពេល​ចេញ​ទៅ​ក្រៅ។ សម្រាប់​ខ្ញុំ ការ​​ដែល​ញ៉ាំ​ច្រើន​ពេក​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​គាត់​ធ្លាក់​ទម្រង់​លេង​នៅ​ឆ្នាំ​មុន”។

បុរស​សញ្ជាតិ​អេស្ប៉ាញ​ខាង​លើ​ក៏​បាន​និយាយ​ពី​រឿង​លោកLuis Enrique ​និង​ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​រូប​នេះ​ដែរ​ថា៖ “Enrique ​ចាប់​ផ្ដើម​រដូវ​កាល​មក​ដោយ​ប្រើ​វិន័យ​ច្រើន​ពេក ទោះ​ជា​កីឡាករ​នោះ​មិន​ហាត់​ឬ​លេង​ក៏​ដោយ។ ដូច្នេះ​នេះ​អាច​ជា​មូលហេតុ​ដែល​ពួកគេ​ទាំង​ពីរ​មិន​សូវ​ត្រូវ​គ្នា។ ចុះ​បើ​នៅ​តែ​អីចឹង តើ​មាន​រឿង​អី​កើត​ឡើង​ប្រសិន​បើ​ម្ចាស់​ពាន​រង្វាន់ Ballon d’Or ​៤​សម័យ​មិន​មក​ហ្វឹកហាត់​ហើយ​ក្រុម​ត្រូវ​ការ​គេ​នោះ”។

លោក Carles Rexach


អ្នក​គាំទ្រ​ម្នាក់​បាន​ដុត​នំភីហ្សា​មាន​មុខ​កីឡាករ Lionel Messi


បើ​ងាក​ត្រលប់​ក្រោយ​បន្តិច​ទៅ រដូវ​កាល​មុន​បុរស​កូន​មួយ​ខាង​លើ​នេះ​មិន​អាច​ជួយ Barcelona ​លើក​ពាន​អ្វី​បាន​មួយ​នោះ​ទេ ហើយ​​សូម្បី​តែ​ខ្លួន​គេ​ផ្ទាល់​ក៏​មិន​ទទួល​បាន​ពាន​រង្វាន់​កិត្តិយស​អ្វី​ច្រើន​ដែរ ពោល​គឺ​ពិត​ដូច​អ្វី​ដែល​លោក Rexach ​បាន​និយាយ​អីចឹង៕

Post a Comment

 
Top