Diego Simeone បានបន្តកិច្ចសន្យាជាមួយនឹងក្លិប Atletico Madrid ៥ឆ្នាំទៀត ដែលមានន័យថាអ្នកចាត់ការវ័យ ៤៤ឆ្នាំរូបនេះ នឹងដឹកនាំក្រុមម្ចាស់ជើងឯកអេស្ប៉ាញរហូតដល់ឆ្នាំ២០២០។
អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន ជាប់ពាក់ព័ន្ធទៅនឹងការផ្ទេរទៅដឹកនាំក្រុមនៅ Premier League ជាច្រើន ដែលក្នុងនោះក្លិប Manchester City គឺជាក្រុមដែលចាប់អារម្មណ៍អ្នកចាត់ការវ័យក្មេងរូបនេះខ្លាំងបំផុត ដើម្បីត្រៀមទៅជំនួសលោក Manuel Pellegrini។
តាំងពីឡើងដឹកនាំក្រុម Atletico Madrid ឆ្នាំ២០១១មក Simeone ពិតជាធ្វើឲ្យពិភពបាល់ទាត់មានការកោតសរសើរចំពោះស្នាដៃរបស់លោកយ៉ាងខ្លាំង ព្រោះលោកបានជួយឲ្យ Atletico លើកពាន La Liga របស់អេស្ប៉ាញ កាលពីរដូវកាលមុន, ឈ្នះពាន Europa League កាលពីឆ្នាំ២០១២, Copa del Rey, Spanish Super Cup និងអាចទទួលបានចំណាត់ថ្នាក់ជើងឯករង Champions League ឆ្នាំ២០១៤ ថែមទៀត។
Simeone ដែលជាអ្នកចាត់ដ៏ល្បីវ័យក្មេងនៅអឺរ៉ុបរូបនេះ បាននិយាយថា៖ “ខ្ញុំជ្រើសរើសនៅទីនេះ ព្រោះខ្ញុំជឿជាក់ថា ក្លិបនឹងបន្តរីកចំរើនថែមទៀត។ យើងទាំងអស់គ្នាស្រលាញ់ Atletico Madrid ហើយយើងចង់ធ្វើឲ្យក្លិបមួយនេះ រីកចំរើនទៅមុនទាំងអស់គ្នា”។
រីឯលោក Enrique Cerezo ប្រធានក្លិប Atletico ក៏បាននិយាយសរសើរដល់អ្នកចាត់ការរូបនេះផងដែរថា៖ “គ្មាននរណាម្នាក់ អាចតំណាងឲ្យក្លិបល្អជាង Simeone ទៀតទេ ព្រោះគាត់បានលះបង់ទាំងកម្លាំងកាយ និងទឹកចិត្តទាំងអស់ ដើម្បីក្រុមក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ”៕

Post a Comment