GuidePedia

0
កីឡាករ​ប្រេស៊ីល​ Kaka ​បាន​និយាយ​ថា​ខ្លួន​​ពិត​ជា​មាន​មោទនភាព​ខ្លាំង​ណាស់​ដែល​ធ្លាប់​មាន​ទម្រង់​លេង​ល្អ​ជាង Lionel Messi ​និង Cristiano Ronaldo ដោយ​អាច​លើក​ពាន Ballon d’Or ​បាន​ម្ដង​ កាល​ពី​​ឆ្នាំ​២០០៧។


Kaka ​បាន​ប្រាប់​ទៅ Daily Mail ​កាល​ពី​ម្សិលមិញ​នេះ​ថា៖ “ខ្ញុំ​ធ្លាប់​​​ឈ្នះ​ពាន Ballon d’Or ​និង​ World Player of Year ​មុន​ Ronaldo ​និង​ Messi ​ទៅ​ទៀត។ ត្បិត​តែ​ពួកគេ​ជា​កីឡាករ​ដែល​ឈ្នះ​ជា​រាល់​ឆ្នាំ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មែន ប៉ុន្តែ​ខ្ញុំ​ក៏​ធ្លាប់​ឈ្នះ​ពួកគេ​ទាំង​ពីរ​ហើយ​ដែរ។ សម្រាប់​ខ្ញុំ ឆ្នាំ​២០០៧​នោះ​ គឺ​ជា​ពេល​វេលា​ល្អ​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​ក៏​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង​ផង​ដែរ”។

បន្ថែម​ពី​លើ​នេះ​ដែរ អតីត​កីឡាករ Real Madrid ​ខាង​លើ​ ​បាន​និយាយ​ពី​ Ronaldo ​ដែរ​ថា៖ “ខ្ញុំ​ធ្លាប់​លេង​ជាមួយ​​គាត់ (Ronaldo) នៅ Real Madrid។ ហើយ​ខ្ញុំ​ក៏​បាន​រៀន​ពី​គាត់​បាន​ច្រើន​ផង​ដែរ។ រាល់​ពេល​ហ្វឹកហាត់​ខ្ញុំ​តែងតែ​មើល​ពី​របៀប​ដែល​គាត់​ហាត់​ ហើយ​គាត់​គឺ​ពិត​ជា​កីឡាករ​ខ្លាំង​ម្នាក់​មែន”។


Kaka ​ធ្លាប់​ចាប់​ដៃ​គូ​ជាមួយ​ CR7 ​នៅ Real Madrid ​អំឡុង​ឆ្នាំ​២០០៩​ ដល់​ឆ្នាំ​២០១៣ ​ប៉ុន្តែ​រយៈ​ពេល​៤​ឆ្នាំ​នេះ​មិន​មែន​ជា​ពេល​វេលា​ល្អ​បំផុត​របស់​​កីឡាករ​​ប្រេស៊ីល​នោះ​ទេ។ រដូវ​កាល​ដែល​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​លេង​ឡើង​ជើង​ខ្លាំង​បំផុត​នោះ ​គឺ​នៅ AC Milan ​ឆ្នាំ​២០០៧។ នៅ​ឆ្នាំ​នោះ​ដែរ កីឡាករ​វ័យ​៣២​ឆ្នាំ​ បាន​​ឈ្នះ​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​ធំ​ៗ​ជា​ច្រើន​ដូចជា Ballon d’Or , FIFPro World Player of the Year , FIFA World Player of the Year ​និង​ FIFA World Cup Golden Ball ​ជា​ដើម។ ​បច្ចុប្បន្ន​ កីឡាករ​ពាក់​អាវ​លេខ​១០​រូប​នេះ ​កំពុង​លេង​នៅ Orlando City៕

Post a Comment

 
Top