យោងតាមដំណឹងមកពីទីក្រុងកូឡាឡាំពួរ ដែលជាទីកន្លែងប្រកួតវគ្គជម្រុះពានរង្វាន់ Davis Cup 2015 សម្រាប់តំបន់ Asia/Oceania Group III ចាប់ពីថ្ងៃទី ២៥ ដល់ ២៨ ខែ មីនា ឆ្នាំ ២០១៥ ក្នុងទីលាន Kompleks Tenis Tun Razak ប្រទេសម៉ាឡេស៊ី ក្រុមជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមប្រទេសស៊ីរី ២ ទល់ ១ ក្នុងជំនួបបើកឆាក។
ប្រកួតដំបូងវាយទោលបុរស កីឡាករ ម៉ម ផល្គុន បានប្រកួតចាញ់កីឡាករ Marc Abdnour របស់ស៊ីរី ដោយលទ្ធផល ២ សិត ទល់ ០ (៦ – ២ និង ៦ – ៣) ប៉ុន្ដែប្រកួតទី២ កីឡាករ ប៊ុន កេន្នី បានយកឈ្នះ កីឡាករ Bruno Abdnour របស់ស៊ីរី វិញដោយលទ្ធផល ២ សិត ទល់ ០ (៧ – ៦ និង ៦ – ៤)។ ប្រកួតកាត់សេចក្ដីចុងក្រោយវិញ្ញាសាវាយគូបុរស ម៉ម ផល្គុន ចាប់ដៃគូជាមួយកីឡាករ ឌឿម សុជាភារុន ប៉ុន្ដែចាញ់ក្រុមកីឡាកររបស់ស៊ីរី Marc Abdnour និង Bruno Abdnour ដោយលទ្ធផល ២ សិត ទល់ ០ (៦ – ២ និង ៦ – ១)។

Post a Comment