Cristiano Ronaldo អាចនឹងត្រូវប្រឈមមុខនឹងការពិន័យ ទៅលើករណីស៊ុតចូលទីហើយ អបអរឌឺដងដល់អ្នកគាំទ្រក្រុម Barcelona ក្នុងការប្រកួត La Liga ‘Clasico’ ដែល Real Madrid ចាញ់ Barca ២-១ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ។ នេះបើតាមកាលើកឡើងរបស់ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ LFP។
ក្នុងជំនួបដ៏ធំរវាងក្រុមលំដាប់កំពូលអេស្ប៉ាញទាំង២ កាលពីចុងសប្ដាហ៍ Ronaldo បានស៊ុតគ្រាប់តាមស្មើក្រុមម្ចាស់ផ្ទះ ១-១ នៅនាទី៣១ ក្រោយពីបញ្ជូនយ៉ាងល្អពីជើង Karim Benzema ហើយបន្ទាប់ពីបាល់ចូលទីបានសម្រេច កីឡាករវ័យ៣០ឆ្នាំរូបនេះ បានអបអរដោយបញ្ចេញកាយវិការដៃទាំង២ ឌឺដងឲ្យអ្នកគាំទ្រក្រុម Barca ឲ្យស្ងាត់មាត់ (Calm down) វិញ។
លោក Javier Tebas ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ បាននិយាយកាលពីម្សិលមិញថា៖ “យើងត្រូវតែប្រយ័ត្នចំពោះកាយវិការបង្កហេតុរបស់កីឡាករ នៅពេលដែលគេស៊ុតបញ្ចូលទី ឬកាយការខុសឆ្គងមួយចំនួនទៀត នៅលើទីលានប្រកួត ព្រោះកាយវិការឌឺដងទាំងនោះ វាអាចនឹងធ្វើឲ្យមានអំពើហិង្សា រវាងអ្នកគាំទ្រក្រុមទាំងសងខាងបាន។ យើងត្រូវតែអនុម័ត និងអាចដាក់ពិន័យពួកគេ។ យើងនឹងមើលវា (កាយវិការរបស់ CR7) ឡើងវិញ”។
បន្ទាប់ពីការស្លាប់អ្នកគាំទ្រក្រុម Deportivo La Coruna ម្នាក់ ដោយសារការវ៉ៃគ្នា មុនការប្រកួត La Liga កាលពីខែវិច្ឆិកាកន្លងទៅ សហព័ន្ធបាល់ទាត់អេស្ប៉ាញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់កាយវិការរបស់កីឡាករនៅលើទីលានប្រកួត។
ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ CR7 កាលពីឆ្នាំមុន ក៏ធ្លាប់រងការរិះគន់ធ្ងន់ដៃម្ដងហើយដែរ បន្ទាប់ពីគេទាត់បាល់ប៉េណាល់ទី បំប៉ោងសំណាញ់ទី Atletico Madrid ក្នុងការប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រ រួចអបអរដោយការដោះអាវបង្ហាញសាច់ដុំ៕

Post a Comment