GuidePedia

0
ម្ចាស់​គ្រង​តំណែង​បាល់ទាត់​ពិភពលោក គឺ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ បាន​ចាប់ផ្តើម​យុទ្ធនាការ​ទាត់​ជម្រុះ Euro 2016 ជាមួយ​នឹង​ការ​ជួប​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ជម្រើស​ជាតិ​ហ្សក​ហ្ស៊ី នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ ​ហើយ​កីឡាករ​Lukas Podolski ពិតជា​សប្បាយចិត្ត​ខ្លាំង​ណាស់​ចំពោះ ការ​វិលត្រឡប់​មកកាន់​ការ​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​របស់​គាត់ កាលពី​ថ្ងៃ​ចន្ទ។


ក្រុម​ជើង​ជាតិ​អាល្លឺម៉ង់​នឹង​ស្វាគមន៍​អូស្ត្រាលី​ជា​លើកដំបូង​ ក្រោយ​ក្រុម​ជើងឯក​បាល់ទាត់​អាស៊ី​មួយ​នេះ បាន​យកឈ្នះ​ក្រុម​ជម្រើស​ជាតិ​កូរ៉េខាងត្បូង 2-1 នាទី​ក្រុង​ស៊ីដនី​កាល​ថ្ងៃទី ៣១ ខែមករា​កន្លងទៅ​។

ដោយឡែក ក្រុម​ជម្រើស​ជាតិ​អូស្ត្រាលី​មួយ​នេះ​នឹង​ត្រឡប់​ទៅ​ទីលាន​ចាស់ ជា​កន្លែង​ដែល​ពួកគេ​បាន​យកឈ្នះ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន 3-1 ក្នុង​ពូ​ល​ជម្រុះ World Cup 2006 ហើយក៏​ជា​កន្លែង​ដែល​ទាត់​ចាញ់ 1-0 ផង​ដែរ​ក្រោម​ថ្វី​ជើង​រប​សើ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ដែល​ជា​ក្រុម​ជើងឯក World Cup នៅ​សម័យ​កាលនោះ។

ខណៈនោះ​ដែរ កីឡាករ Bastian Schweinsteiger​របស់​ក្លិប Bayern Munich នឹងត្រូវ​ចូល​លេង​ជា​លើកដំបូង ចាប់តាំងពី​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ World Cup 2014 បាន​បញ្ចប់​នៅ​ប្រេ​ស៊ី​ល ហើយ​កីឡាករ​ម្នាក់នេះ ក៏​ដើរតួនាទី​ជា​ប្រធាន​ក្រុម​ផង​ដែរ​នៅ​ពេល​ដែល Philipp Lahm បាន​ប្រកាស​ចូលនិវត្តន៍​​ពី​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់។


សូម​បញ្ជាក់​ថា បច្ចុប្បន្ន ក្រុម​របស់​លោក Joachim Loew​ឈរ​នៅ​លេខ​រៀង​ទី​២​ក្នុង​ពូ​ល D​មាន​៧​ពិន្ទុ ក្រោយ​លេង​បាន​៤​ប្រកួត ខណៈ​ដែល​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ​ឈរ​លើ​កំពូល​តារាង មាន​១០​ពិន្ទុ​៕

Post a Comment

 
Top