GuidePedia

0
កីឡាករ​វាយ​កូនបាល់ Rafael Nadal នឹង​ចាប់ផ្តើម​ការប្រជែង​របស់​គេ​​ដើម្បី​ឈ្នះ​​ពាន​រង្វាន់ Wimbledon ជា​លើក​ទី​ ៣ ​របស់​គេ​តាមរយៈ​ការវិល​ទៅកាន់​យុទ្ធនាការ​នេះ​នៅលើ​ទីលាន Queen's Club នៅ​ចុង​​ឆ្នាំ​នេះ​។


Nadal ម្ចាស់​ជើងឯក​ក្នុង​កម្មវិធី Grand Slam ១៤ ​សម័យកាល បាន​ឈាន​ទៅ​ប្រកួត​ដណ្តើម​ពាន Wimbledon វគ្គ​​ផ្តាច់ព្រ័ត្រ​ ៥ ​ឆ្នាំ​ជាប់ៗ​គ្នា​​នៅពេល​ដែល​រូប​គេ​​លេង​នៅ​លើ​ទីលាន Queen's Club ប៉ុន្តែ ច្បាប់​ពន្ធដារ​របស់​ចក្រភព​អង់គ្លេស​បាន​បង្ខំ​ឲ្យ​កីឡាករ​​វាយ​កូនបាល់​មាន​ចំណាត់ថ្នាក់​លេខ​ ៣ ​ក្នុង​ពិភពលោក​រូប​នេះ​​ធ្វើការ​វិលត្រឡប់​​ទៅកាន់​ព្រឹត្តិការណ៍​ នៅ​ទីក្រុង​ ឡុងដ៍ ​ភាគ​ខាង​លិច​វិញ​។


កីឡាករ​​អេស្ប៉ាញ​វ័យ​ ២៨ ​ឆ្នាំ​រូប​នេះ បាន​ត្រៀម​លក្ខណៈ​សម្រាប់ Wimbledon តាមរយៈ​ការ​លេង​នៅ​ អាល្លឺម៉ង់​៕

Post a Comment

 
Top