កំពូលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ស៊ុតបញ្ចូលទីបាន ២គ្រាប់ ទល់នឹងក្រុមជើងខ្លាំងមកពីអាល្លឺម៉ង់ Schalke 04 នៅកីឡដ្ឋាន Santiago Bernabéu ក្នុងការប្រកួតក្របខ័ណ្ឌកំពូលទ្វីបអឺរ៉ុប វគ្គ១៦ក្រុមចុងក្រោយ ជើងទី២។ ២គ្រាប់យប់មិញនេះ ល្មមគ្រប់គ្រាន់ឲ្យកីឡាករវ័យ ៣០ឆ្នាំ បំបែកកំណត់ត្រាជាអ្នករកគ្រាប់បាល់បានច្រើនបំផុត ក្នុងក្របខ័ណ្ឌ UEFA Champions League ពោលគឺរកបាន ៧៦គ្រាប់ វ៉ាដាច់ម្ចាស់កំណត់ត្រាចាស់ កីឡាករសញ្ជាតិអាហ្សង់ទីន Lionel Messi ដែលមាន ៧៥គ្រាប់ក្នុងដៃ។
បើទោះបី ម្ចាស់ពានរង្វាន់ FIFA Ballon d’Or ២សម័យ ស៊ុតបញ្ចូលទី ២គ្រាប់ម្នាក់ឯងមែន ប៉ុន្តែក្រុម ស្ដេចស Real Madrid នៅតែបរាជ័យ បន្ទាប់ពីក្រុមភ្ញៀវអាចវាយបកយកជ័យជម្នះ ៣-៤ វិញស្ទើរមិនគួរឲ្យជឿ។ យ៉ាងណាមិញ ជ័យជម្នះរបស់ក្រុមភ្ញៀវ មិនអាចបង្អាក់ដំណើររបស់ក្រុមម្ចាស់ផ្ទះឡើងទៅវគ្គ ៨ក្រុមចុងក្រោយបានទេ ព្រោះទាំងពីរជើង Real Madrid យកឈ្នះក្រុម Schalke 04 ដោយគ្រាប់បាល់ ៥ ទល់នឹង ៤។
បើកឆាកដំបូង ក្រុមភ្ញៀវជាអ្នកនាំមុខមុន ដោយការស៊ុតជើងឆ្វេងយ៉ាងល្អ ពីខ្សែការពារសញ្ជាតិអូទ្រីស Christian Fuchs នៅនាទីទី ២០។ នាំមុខបាន ៥នាទី ក្រុមម្ចាស់ផ្ទះតាមស្មើវិញ ដោយការតែតបញ្ចូលទីពីកីឡាករឆ្នើមពាក់អាវលេខ៧ Ronaldo។ នៅនាទីទី៤០ ក្រុម Schalke បាននាំមុខម្ដងទៀត បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិហុល្លង់ Klaas Jan Huntelaar ស៊ុតបញ្ចូលទីបានសម្រេច។ ជិតចប់តង់ទីមួយ កីឡាករ Ronaldo បានតែតបញ្ចូលទីគ្រាប់ទីពីរ និងជាគ្រាប់បំបែកកំណត់ត្រារបស់ខ្លួន តាមស្មើក្រុមភ្ញៀវវិញ។
ចូលដល់តង់ទីពីរ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema បានអូសបាល់ក្នុងតំបន់គ្រោះថ្នាក់ ស៊ុតបញ្ចូលទីឲ្យក្រុម Real Madrid នាំមុខវិញ នៅនាទីទី៥២។ យ៉ាងណាមិញ ក្រុម Schalke បានវាយបកយ៉ាងខ្លាំង រហូតរកបានពីរគ្រាប់ទៀត ដោយកីឡាករ Leroy Sane នៅនាទីទី៥៧ និងកីឡាករ Huntelaar នៅនាទីទី៨៤។ អ្នកគាំទ្រក្រុមស្ដេចស ហាក់មិនស្រណុកចិត្តប៉ុន្មានទេ ដោយសារក្រុមភ្ញៀវវាយសម្រុកយ៉ាងខ្លាំង ដើម្បីរកគ្រាប់បាល់បន្ថែមឡើងទៅវគ្គ ៨ក្រុមចុងក្រោយដែរ ប៉ុន្តែលទ្ធផល ៣-៤ នេះបានបន្តរហូតដល់ចប់ការប្រកួត។
នេះគឺជាជំនួបលើកទី៤ រវាងក្រុមជើងខ្លាំងទាំងពីរ ប៉ុន្តែជាបរាជ័យលើកទីមួយ សម្រាប់ក្រុម Real Madrid។ កីឡាករ Cristiano Ronaldo បានបង្ហាញខ្លួន ១១៥លើក ក្នុងការប្រកួតក្របខ័ណ្ឌកំពូលទ្វីបអឺរ៉ុប UEFA Champions League ស៊ុតបាន ៧៦គ្រាប់ បំបែកកំណត់ត្រាចាស់ របស់កីឡាករ Lionel Messi ដែលបង្ហាញខ្លួន ៩៣ប្រកួត ស៊ុតបាន ៧៥គ្រាប់៕

Post a Comment