កីឡាកររបស់ក្រុម Paris Saint-Germain នឹងទទួលបានលុយប្រមាណ ២៥ម៉ឺនអឺរ៉ូ (ជាង២៧ម៉ឺនដុល្លារ) ក្នុងម្នាក់ៗ ជាថ្នូរនឹងការលើកទឹកចិត្ត បើសិនជាពួកគេអាចប្រកួតឈ្នះ និងទម្លាក់ក្រុមអង់គ្លេសតោខៀវ Chelsea បាន ក្នុងការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយ នៅយប់ស្អែក។
ក្លិបអ្នកមានរបស់បារាំងមួយនេះ ក៏បានប្រកាសប្រាប់បន្ថែមទៀតដែរថា បើក្រុម PSG អាចឈ្នះនៅវគ្គផ្ដាច់ព្រ័ត្រ Champions League នៅទីក្រុងប៊ែរឡាំងនោះ កីឡាករទាំងអស់នឹងទទួលបានម្នាក់ ១លានអឺរ៉ូ ដែលជាតម្លៃមួយច្រើនជាងកីឡាកររបស់ក្រុម Real Madrid ដែលទទួលបាន កាលពីឆ្នាំមុន ទ្វេជា២។
ដោយឡែក ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានចរចាផ្ទាល់ជាមួយក្លិបថា រូបគេចង់បាន ១.៥លានអឺរ៉ូ បើគេអាចជួយឲ្យក្រុមលើកពាន Champions League នៅថ្ងៃទី៦ ខែមិថុនាបាន។ នេះបើតាមកាសែត Le Parisien។
ម្ចាស់ក្លិប PSG ដែលជាមហាសេដ្ឋីកាតា មានមហិច្ឆតាមួយ ចង់ឃើញក្រុមរបស់លោកអាចឆ្លងផុតវគ្គ១៦ក្រុមនេះ និងធ្វើឲ្យកាន់តែប្រសើរជាងឆ្នាំមុនៗទៀត ព្រោះ២រដូវកាលចុងក្រោយក្រុមមួយនេះ ធ្លាក់ក្នុងវគ្គ៨ក្រុមរហូត។
កាលពីប្រកួតជើងទី១ នៅទីក្រុងប៉ារីស កាលពីខែមុននោះ គឺក្រុម PSG ធ្វើបានត្រឹមស្មើ ១-១ ប៉ុណ្ណោះទល់នឹងក្រុម Chelsea។ រីឯការប្រកួតជើងទី២ នឹងធ្វើនៅទីក្រុងឡុងដុង ប្រទេសអង់គ្លេសនៅយប់ស្អែក។ ដូច្នេះ ចាំមើលថា PSG អាចទម្លាក់ Chelsea ដល់ក្នុងដីបានមែន ឬយ៉ាងណា?

Post a Comment