GuidePedia

0
Roy Keane ​អតីត​ប្រធាន​ក្រុម​បិសាច​ក្រហម​ Manchester United ​បាន​និយាយ​ថា​ វា​​ជា​ការ​ខក​ចិត្ត​ធំ​ធេង​មួយ​ បើ​សិន​ជា​ក្លិប​មិន​បាន​បញ្ចប់​ ក្នុង​ចំណាត់​ថ្នាក់​កំពូល​តារាង​ទាំង​៤ ប៉ុន្តែ​លោក​ជឿ​ថា​អ្នក​ចាត់​ការ Louis van Gaal ​ត្រូវ​ការ​ពេល ២ទៅ​៣​ឆ្នាំ​ទៀត ដើម្បី​កែ​ប្រែ​ក្រុម​ឲ្យ​ប្រសើរ​ឡើង​វិញ។


​ក្ដី​សង្ឃឹម​ចង់​ឈ្នះ​ពាន​ចុង​ក្រោយ​នៅ​រដូវ​កាល​នេះ ​សម្រាប់​ក្រុម​ Man Utd ​គឺ​ត្រូវ​បាន​បាត់​បង់​ទាំង​ស្រុង បន្ទាប់​ពី​ពួកគេ​ចាញ់​​​ Arsenal ២-១ ក្នុង​ការ​ប្រកួត​ FA Cup វគ្គ​៨​ក្រុម​ចុង​ក្រោយ​ កាល​ពី​យប់​មិញ។

​​Keane ​បាន​និយាយ​អំឡុង​ពេល​ ដែល​លោក​ធ្វើ​ជា​អ្នក​វិភាគ​ឲ្យ​ទូរទស្សន៍ BBC ថា៖ “ខ្ញុំ​ជឿ​ថា Van Gaal កំពុង​ត្រូវ​គេ​រិះគន់​ខ្លាំង​។ សូម​ផ្ដល់​ឱកាស​ដល់​គាត់ ​២ ឬ​៣​ឆ្នាំ​ទៀត”។

​បច្ចុប្បន្ន​ Man Utd កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៤ ក្នុង​តារាង​ Premier League ​ប៉ុន្តែ​១០​ប្រកួត​ចុង​ក្រោយ​​​ នៅ​ជួប​ក្រុម​ខ្លាំងៗ​ដូច​ជា​ ប៉ះ​ Liverpool (ក្រៅ​ដី), Manchester City (ក្នុង​​ដី), Chelsea (ក្រៅ​ដី) និង​ Arsenal ​(ក្នុង​ដី)​ ថែម​ទៀត។

ស​វ័យ​ ៤៣​ឆ្នាំ​ ​ដែល​ធ្លាប់​លើក​ពាន​ Premier League ​៧​ដង, FA Cup ៤​ដង និង​ Champions League ​អំឡុង​​ពេល​គេ​លេង​ឲ្យ​ Man Utd ១២​ឆ្នាំ ​តាំង​ពី​ឆ្នាំ​១៩៩៣ ដល់​២០០៥​រូប​នេះ បាន​បន្ថែម​ថា៖ “​​Van Gaal ​គាត់​ត្រូវ​ការ​ពេល​វេលា ដើម្បី​ស្តា​រចនា​សម្ព័ន្ធ​ក្រុម​វិញ។ ​វា​គឺ​ជា​ការ​ខក​ចិត្ត​បំផុត បើ​ពួកគេ​មិន​បាន​ Top ៤។


ប៉ុន្តែ​បញ្ហា​គឺ​ពួកគេ​តែង​តែ​ប្រៀប​ធៀប​ក្រុម​បច្ចុប្បន្ន​​ ទៅ​ជា​មួយ​នឹង​ក្រុម​ចាស់ ដែល​ធ្លាប់​ខ្លាំង​។ ​អ្នក​គាំ​ទ្រ​គួរ​តែ​ ជួយ​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ និង​អ្នក​ចាត់​ការ​បច្ចុប្បន្ន​​វិញ​។ ខ្ញុំ​នៅ​តែ​គិត​ថា ពួកគេ​​មាន​សមត្ថភាព​គ្រប់​គ្រាន់​ ដើម្បី​បាន​ Top ៤”៕

Post a Comment

 
Top