GuidePedia

0
ក្រុម​ជើង​ខ្លាំង​មក​ពី​ប្រទេស​ព័រទុយហ្គាល់ FC Porto បាន​យក​ឈ្នះ​ម្ចាស់​ជើងឯក​មក​ពី​ប្រទេស​ស្វីស ក្រុម FC Basel ដោយ​លទ្ធផល​មិន​អាច​តដៃ​បាន ៤-០ ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​កំពូល​ទ្វីប​​អឺរ៉ុប វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ជើង​ទី​២។


៤​គ្រាប់​របស់​ក្រុម​ម្ចាស់​ផ្ទះ ដែល​កំពុង​ឈរ​នៅ​លេខ​រៀង​ទី​ពីរ​ក្នុង​តារាង​លីក​កំពូល​ប្រទេស​ព័រទុយហ្គាល់ រក​បាន​ដោយ​កីឡាករ Yacine Brahimi នា​ទី​ទី​១៤, កីឡាករ Hector Herrera នាទី​ទី៤៧, កីឡាករ Casemiro នាទី​ទី​៥៦ និង​កីឡាករ Vincent Aboubakar នាទី​ទី​៧៦។ ចំណែក​ម្ចាស់​ជើង​ឯក​មក​ពី​ស្វីស​វិញ មាន​ឱកាស​ស៊ុត​ខ្លះ​ដែរ​តែ​មិន​អាច​បំបែក​ពង​មាន់​បាន ថែម​ទាំង​ទទួល​បាន​កាត​ក្រហម​មួយ​ទៀត​នៅ​ជិត​ចប់​ការ​ប្រកួត។

សរុប​ទាំង​ពីរ​ជើង ក្រុម Porto បាន​យក​​ឈ្នះ​ក្រុម Basel ដោយ​លទ្ធផល ៥-១ ឡើង​ទៅ​វគ្គ ៨​ក្រុម​ចុង​ក្រោយ​ជា​លើក​ដំបូង ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​កំពូល​ទ្វីប​​អឺរ៉ុប UEFA Champions League គិត​ចាប់​តាំង​ពី​ឆ្នាំ ២០០៩​មក៕


Post a Comment

 
Top