តារាបាល់ទាត់របស់ក្លិបកាំភ្លើងធំ Arsenalកីឡាករ Alexis Sanchez រងភាពអាម៉ាស់ជាថ្មីម្តងទៀតហើយ បន្ទាប់ពីអតីតមិត្តស្រីរបស់គាត់គឺនាង Valentina Roth បានទម្លាយអាថ៌កំបាំងលើគ្រែរបស់នាងថា មានកីឡាករក្រុមArsenal ២នាក់ បានលួចថតវីដេអូអំឡុងពេលរូបនាង និង Sanchez កំពុងរួមភេទនៅក្នុងផ្ទះ ទើបធ្វើឲ្យរូបនាងខឹងខ្លាំងរហូតដល់ចែកផ្លូវគ្នាបែបនេះ។
សូមបញ្ជាក់ថា កីឡាករ Sanchez ដែលបានផ្ទេរមកកាន់ក្លិប Arsenalពីក្លិប Barcelonaកាលពីរដូវកាលមុនក្នុងតម្លៃ៣៥លានផោននោះ បានរួមរស់ជាមួយតារារាំ Valentina វ័យ២៤ឆ្នាំរយៈពេលជាង១ឆ្នាំប៉ុណ្ណោះ ប៉ុន្តែទំនាក់ទំនងរបស់អ្នកទាំងពីរដល់ផ្លូវបំបែក ដោយសារមិត្តរួមក្រុម Arsenalរបស់គាត់ លួចថតវីដេអូ អំឡុងពួកគេរួមភេទ។
អតីតគ្រូបង្ហាត់កាយសម្ព័ន្ធរូបនេះឲ្យដឹងថា រឿងនេះកើតឡើង អំឡុងពេលពួកគេទាំងពីរកំពុងតែបើកយុទ្ធនាការក្ដៅសាច់លើគ្រែ ហើយពេលនោះ នាងក៏បានឮសំ ឡេងដែលមិត្តរួមក្រុមរបស់ Sanchez កំពុងឈរថតនៅកៀកគ្រែ ក៏ចាប់បាន និងបែកការតែម្ដងទៅ។ ទោះបីជាយ៉ាងណាក៏ដោយ ស្រីស្អាតរូបនេះមិនបានបញ្ជាក់ ថាកីឡាករ Arsenal ទាំង២នាក់នោះជានរណាឲ្យច្បាស់នោះទេ។
ការទម្លាយអាថ៌កំបាំងរបស់នាងបែបនេះបានក្លាយជាព័ត៌មានដ៏រសើបមួយនៅក្នុងពិភពបាល់ទាត់ ក៏ដូចជាសង្គមសិល្បៈ។ នាងបាននិយាយថា កីឡាករ Sanchezជាមនុស្សប្រុសមិនល្អនោះទេ ព្រោះបុរសរូបនេះធ្លាប់ឲ្យមិត្តរួមក្រុមរបស់គេនៅ Arsenal មកលួចថតវីដេអូពេលរួមភេទ។
នាងបានបន្តទៀតថា គាត់ប្រហែលជាមនុស្សល្អណាស់សម្រាប់អ្នកគាំទ្រក្រុម Arsenal ដោយហេតុថា គាត់មានសមត្ថភាពខ្ពស់ក្នុងការរកគ្រាប់បាល់បានច្រើន តែធាតុពិតគាត់គ្រាន់តែជាព្រាននារីម្នាក់ប៉ុណ្ណោះ ដើរបោកព្រហ្មចារីស្រីៗ។ សម្រាប់ខ្ញុំវិញ គាត់គឺជាប្រុសគួរឲ្យស្អប់ខ្ពើមបំផុត ហើយគ្មានថ្ងៃដែលនាងត្រូវអត់ឱន ឬអភ័យទោសឲ្យគាត់ដែរ។
គាត់ប្រហែលជាគិតថាការដែលថតវីដេអូពេលកំពុងរួមភេទជាមួយមនុស្សស្រី ជារឿងសប្បាយហើយមើលទៅ ប៉ុន្តែខ្ញុំសូមរំលឹកទៅវិញ ទង្វើបែបនេះ គឺជាសកម្ម ភាពបាតផ្សារដែលសង្គមមិនទទួលស្គាល់នោះទេ។
តារារាំដ៏សិចស៊ីសញ្ជាតិឈីលីម្នាក់នេះ បាននិយាយប្រាប់ទៅស្ថានីយទូរទស្សន៍ Chilean TV ថា បើខ្លួនគាត់វិញជាស្រី តើនឹងមានអារម្មណ៍យ៉ាងម៉េចទៅប្រសិន បើមាននរណាម្នាក់ធ្វើអីចឹងដាក់ម្ដាយឬប្អូនស្រីរបស់គាត់៕

Post a Comment