GuidePedia

0
អតីត​អ្នកចាត់ការ​របស់​ក្លិប​ហង្ស​ក្រហម​លោក Rafael Benitez​បាន​អះអាងថា លោក​នៅ​មិនទាន់​ធ្វើការ​សម្រេចចិត្ត​នោះទេ ចំពោះ​អនាគត​របស់គាត់​នៅក្នុង​ក្លិប Napoli ហើយ​លោក​នឹង​ពិភាក្សា​លើ​ដំណើរ​វិវត្ត​ចុងក្រោយ​នេះ នៅ​រដូវ​កាល​ក្រោយ​។​


សូមបញ្ជាក់ថា គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​ម្នាក់នេះ ទទួលបាន​ការតែងតាំង​ជា​អ្នក​បន្តវេន​ពី​លោក Walter Mazzarri​ កាលពី​ឆ្នាំ​២០១៣​កន្លងទៅ ហើយ​លោក​មាននូវ​យុទ្ធនាការ​ដ៏​ជោគជ័យ​មួយ ខណៈដែល​បាន​ដឹកនាំ​ក្រុម​យក្ស​នៅ​អុីតាលី​មួយ​នេះ ទទួលបាន​ភាព​ល្បី​រន្ទឺ​របស់​ពួកគេ​នៅ​ការប្រកួត Coppa Italia កាលពី​ខែឧសភា ​ឆ្នាំមុន​។​

ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម Napoli គេ​ធ្លាប់តែ​គិត​ថា នឹង​អាច​ប្រកាស​ជើងឯក Serie A ​នៅក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​ពួកគេ​លេង​មិន​បានល្អ​ដូច​ការគ្រោងទុក​នោះទេ ពោល​គឺមាន​រហូតដល់​ទៅ​១៥​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Juventus ។​


​ថ្លែង​ទៅកាន់​សន្និសីទកាសែត​កាលពី​ថ្ងៃ​ពុធ លោក Benitez​ បាន​ច្រានចោល​ទាំងស្រុង​ចំពោះ​ពាក្យ​ច​ចាម​អារា៉ម​ថា លោក​នឹង​លាឈប់​ពី​ក្លិប​នៅ​ចុងរដូវ​កាល​នេះ បន្ទាប់ពី​គាត់​ធ្លាប់បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថា គាត់​នឹង​គិតគូរ​អនាគត​របស់ខ្លួន​នៅ​ខែមេសា​ ខាងមុខនេះ​។ លោក​បាន​បញ្ជាក់ថា អនាគត​ក្នុង​ក្លិប Napoli​នៅ​មិនទាន់បាន​សម្រេចចិត្ត​នៅឡើយ​ទេ​៕

Post a Comment

 
Top