ក្រោយពីមកដល់រដ្ឋធានីនៃប្រទេសម៉ាឡេស៊ីនៅព្រឹកថ្ងៃអង្គារ កីឡាករចាន់ រតនា បានថ្លឹងទម្ងន់ និងត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកួតជាមួយនឹងអ្នកប្រយុទ្ធរបស់ហ្វីលីពីន Ramon Gonzalez ក្នុងកម្មវិធី Age of Champions ដែលនឹងត្រូវរៀបចំឡើងដោយ ONE Championship នាល្ងាចថ្ងៃស្រុក ទី១៣ ខែមីនា ឆ្នាំ២០១៥ នេះ។
អ្នកប្រយុទ្ធរបស់កម្ពុជារូបនេះ ដែលនឹងតំណាងឲ្យក្លិបសិល្បៈ បានបញ្ជាក់ថា រូបគេមានការរំភើបយ៉ាងខ្លាំងពេលមកដល់ទីក្រុងគូឡាឡាំ និងពិតជាស្រេកឃ្លានក្នុងការបង្ហាញសមត្ថភាពរបស់គេនៅលើសង្វៀនប្រកួតដ៏ធំ Putra ពីមុខអ្នកទស្សនាដ៏ច្រើនកុះករ និងអ្នកគាំទ្រវិស័យកីឡាយុទ្ធគុនចម្រុះ (MMA) នេះទូទាំងពិភពលោក។
ក្នុងកម្មវិធីថ្លឹងទម្ងន់ ការណែនាំគូប្រកួត និងការបង្ហាញពីបច្ចេកទេស ក៏ដូចជាលក្ខន្តិកៈផ្សេងៗនៃការប្រកួតកាលពីព្រឹកថ្ងៃអង្គារ ដែលត្រូវបានរៀបចំឡើងដោយអង្គភាពរៀបចំការប្រកួត MMA ឈានមុខរបស់ទ្វីបអាស៊ីមួយនេះ ចាត់ រតនា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ នៅឯណ្ឋាគារ Sri Petaling ក្នុងទីក្រុងគូឡាឡាំពួឲ្យដឹងថា៖ «គូប្រកួតរបស់ខ្ញុំ ហើយនិងរូបខ្ញុំហាក់មានកម្ពស់ និងកាយសម្បទាប្រហាក់ប្រហែលគ្នា»។
កីឡាករវ័យ ២៩ ឆ្នាំរូបនេះ បានប្រាប់បន្តថា៖ «សម្រាប់ខ្ញុំ ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីការប្រកួតនៅថ្ងៃស្អែកនេះ។ សម្រាប់ការប្រកួតនេះ ខ្ញុំមិនអាចគិតទុកជាមុនបានឡើយ ប៉ុន្តែ សម្រាប់អារម្មណ៍ និងទឹកចិត្តរបស់ខ្ញុំ ខ្ញុំជឿជាក់ថា ខ្ញុំនឹងប្រឹងឲ្យអស់ពីលទ្ធភាពដើម្បីយកឈ្នះលើគូប្រកួតរបស់ខ្ញុំឲ្យបាន»។
កីឡាករទាំងពីរសុទ្ធសឹងមានកម្ពស់ប្រហែលជា ១,៦៥ ម៉ែត្រដូចគ្នា ហើយនេះគឺជាការប្រកួតជាលើកទី ២ ហើយសម្រាប់ រតនា ក្នុងកម្មវិធីប្រកួតរបស់ ONE Championship ប៉ុន្តែ ជាលើកទី១របស់គេក្នុងការធ្វើដំណើរមកប្រកួតនៅក្រៅប្រទេសដូចនេះ។
ទាក់ទងនឹងការធ្វើដំណើរមកប្រកួតនេះ ក៏ដូចជាការហូបចុក ស្នាក់នៅ ចាត់ រតនា បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ «ពិតជាណាស់ ខ្ញុំមានអារម្មណ៍ភិតភ័យបន្តិចបន្តួចសម្រាប់ការប្រកួតនេះ ប៉ុន្តែ វាគ្មានបញ្ហាអ្វីឡើយ។ ទីក្រុងគូឡាឡាំពួគឺជាទីក្រុងដ៏ធំទូលាយ និងមានលក្ខណៈស្ងៀមស្ងាត់។ អាហារពិតជាមានរស់ជាតិឆ្ងាញ់នៅទីនេះ និងសម្បូរបែប ហើយពួកគេក៏បានផ្តល់កន្លែងស្នាក់នៅយ៉ាងល្អផងដែរ»។
ដោយឡែក Gonzales ដែលនឹងបង្ហាញខ្លួនជាលើកទី១របស់គេក្នុងកម្មវិធី ONE Championship នោះ រូបគេពិតជាមានអារម្មណ៍រំភើបណាស់សម្រាប់ការប្រកួតនេះ ហើយក៏ត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការបង្ហាញពីសមត្ថភាពរបស់គេផងដែរ។
អ្នកប្រយុទ្ធក្នុងសិល្បៈ Yaw Yan របស់ហ្វីលីពីន និងជាគូបង្វឹកការ៉ាតេដូរូបនេះ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ខ្ញុំមិនហានសង្ឃឹមច្រើនឡើង ព្រោះនេះជាការប្រកួតលើកទី ១ របស់ខ្ញុំ។ ចាត់ រតនា ជាកីឡាករដ៏ខ្លាំងម្នាក់ ប៉ុន្តែ ខ្ញុំនឹងប្រកួតឲ្យអស់ពីលទ្ធភាព»។
Gonzales វ័យ ២៧ ឆ្នាំ បានបន្ថែមទៀតថា៖ «ខ្ញុំគិតថា ខ្ញុំអាចដណ្តើមបានជ័យជម្នះ ហើយខ្ញុំគិតថា ការហ្វឹកហាត់របស់ខ្ញុំនឹងមានប្រសិទ្ធិភាពក្នុងការប្រកួតនេះ»។
ចាត់ រតនា មានកំណត់ត្រាក្នុងការប្រកួត MMA ចំនួន៣លើក ដោយឈ្នះ២លើក និងចាញ់១លើក ខណៈដែល Gonzales មានកំណត់ត្រាឈ្នះ១លើកពីការប្រកួតតែ១លើកនៅលើប្រទេសកំណើតរបស់គេ ប៉ុន្តែ មិនមែនស្ថិតក្នុងការប្រកួតរបស់ ONE Championships នេះ ឡើយ៕

Post a Comment