GuidePedia

0
កំពូល​អ្នក​ប្រដាល់ Floyd Mayweather និង Manny Pacquiao បាន​ណាត់​ជួបគ្នា ស្រប​ពេលដែល​សង្គ្រាមពាក្យសម្តី​ចាប់ផ្តើម​មាន​ខ្លះ​ហើយ​សម្រាប់​អ្នក​ទាំងពីរ មុន​ការប្រកួត​របស់​ពួកគេ​នៅ​ទីក្រុង​ឡាស​វេ​ហ្គាស សហរដ្ឋអាមេរិក នា​ថ្ងៃទី​២​ ខែឧសភា ឆ្នាំ​២០១៥​ ខាងមុខនេះ​។​


អំឡុង​ការជួបគ្នា​ជា​ផ្លូវ​ការ​លើកដំបូង​នេះដែរ អ្នក​ប្រដាល់​ហ្វីលីពីន Pacquiao បាន​និយាយថា វា​ជាការ​ល្អប្រសើរ​ខ្លាំងណាស់​សម្រាប់​វិស័យ​កីឡាប្រដាល់ ប្រសិន បើ​គាត់​អាច​យកឈ្នះ Mayweather ពីព្រោះថា​មាន​មនុស្ស​ច្រើនណាស់​បានចាត់ទុក​គាត់​ថា​ជា​កីឡាករ​ដែលមាន​អំណួត​ខ្លាំង​បំផុត ដោយសារតែ​ភាពជោគជ័យ និង​ប្រាក់កាស​ចាយ​មិនចេះ​អស់​របស់គាត់​នោះ​។​

កីឡាករ Pacquiao​ បាន​និយាយទៀតថា លោក​ចង់​ឲ្យ​មនុស្ស​នៅលើ​ពិភពលោក​ដឹង​ច្បាស់​ទាំងអស់គ្នា​ថា ព្រះ​ជា​ម្ចាស់​បាន​លើ​ក ត​ម្កើ​ង​នរណាម្នាក់​ដែល​គ្មានអ្វី​សោះ​ រហូតដល់​មាន​អ្វី​សព្វបែបយ៉ាង ហើយ​សម្រាប់​លោក​ដ៏​ដូចគ្នា អ្វីៗ​បានកើត​ឡើង​ពី​បាតដៃ​ទទេ ដូច្នេះហើយ​លោក​នៅ​ជំពាក់​ព្រះ​ជា​ម្ចាស់​ច្រើនណាស់​។​

ខណៈនោះ​ដែរ គ្រូបង្វឹក​របស់គាត់ គឺ​លោក Freddie Roach ​បាន​និយាយ​ដែរ​ថា សម្រាប់​លោក នេះ​គឺជា​ការប្រកួត​ធំ​បំផុត​មិន​ធ្លាប់​ដែលមាន​ពីមុនមក​នៅក្នុង​ជីវិត​របស់លោក ហើយ​លោក​ទន្ទឹងរង់ចាំ​ការប្រកួត​មួយ​នេះ ជា​យូរយារ​ណាស់​មកហើយ​។​

ដោយឡែក កីឡាករ Mayweather បញ្ចេញ​ទស្ស​នៈ​ផ្ទាល់​របស់លោក​ផងដែរ ដោយ​អះ​អាងថា ស្តេច​ប្រដាល់​ប្រចាំ​សង្វៀន​ទម្ងន់​ស្រាល​ពិភពលោក គឺមាន​តែ​រូបលោក​ម្នាក់​គត់ ហើយ​លទ្ធផល​នឹង​មើលឃើញ​ច្បាស់​នៅលើ​សង្វៀន MGM Grand Garden Arena ​នា​ថ្ងៃទី​២​ឧសភា ខាងមុខនេះ​។​


​ សូមបញ្ជាក់ថា អំឡុង​សន្និសីទ​សារព័ត៌មាន​នេះ កីឡាករ​ទាំង​ពីរបាន​ប្តេជ្ញា​រៀងៗ​ខ្លួន​ថា ​នឹងធ្វើ​ឲ្យ​ការប្រកួត​របស់​ពួកគេ​ក្លាយជា​ការ​ប្រកួត​មួយ​ដែល​មិនអាច​បំភ្លេច បាន​។ ព្រឹត្តិការណ៍​ប្រដាល់​នេះ កីឡាករ​ទាំងពីរ​នឹង​ទទួលបាន​ប្រាក់ចំណូល​ច្រើនសន្ធឹក​សន្ធាប់​មិន ធ្លាប់មាន ពោលគឺ Floyd Mayweather នឹង​ទទួលបាន​១២០​លាន​ដុល្លា​អាមេរិក ខណៈ​ដែល Manny Pacquiao នឹង​ទទួលបាន​៨០​លាន​ដុល្លារ ដោយយោង​លើ​ការបែងចែក​៦០​ទល់នឹង​៤០៕

Post a Comment

 
Top