ទោះបីជាមានការប៉ះទង្គិចគ្នាខ្លះៗ នៅក្នុងការប្រកួតពានរង្វាន់ UEFA Champions League កាលពីយប់ថ្ងៃពុធកន្លងទៅក៏ដោយ កីឡាករ David Luiz បាននិយាយថាតារាឆ្នើម Diego Costa របស់ក្រុម Chelsea គឺជាកីឡាករកំពូល និងជាមិត្តល្អរបស់គេ។
អតីតខ្សែការពារក្រុមតោខៀវរូបនេះ (Luiz) បានតែត ឲ្យក្រុមសល់គ្នា១០នាក់ Paris Saint-Germain តាមស្មើវិញ និងធ្វើការប្រកួតបន្តដល់ម៉ោងបន្ថែម១៥នាទី២ដង មុនពេលដែល Thiago Silva តែតគ្រាប់ជ័យជម្នះនៅចុងម៉ោង ជួយឲ្យក្រុមបារាំង ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយជាបន្ត។
Costa និង Luiz មានការប៉ះទង្គិច និងចម្រូងចម្រាស់គ្នាមួយចំនួនផងដែរ នៅក្នុងការប្រកួតដ៏ក្ដៅគគុកនោះ។ យ៉ាងណាក្ដី កីឡាករប្រេស៊ីលវ័យ ២៧ឆ្នាំរូបនេះ បាននិយាយថា៖ “វាជារឿងធម្មតាទេ Costa គឺជាកីឡាករដ៏អស្ចារ្យម្នាក់ មនុស្សល្អម្នាក់ ប៉ុន្តែយើងបានប៉ះទង្គិចគ្នាច្រើន ក្នុងការប្រកួត។ ទោះយ៉ាងណា យើងគឺជាមិត្តភ័ក្ដិនឹងគ្នា ហើយយើងក៏បានជួបគ្នា បន្ទាប់ពីប្រកួតចប់ផងដែរ”។
Luiz ក៏បាននិយាយសុំទោសដល់អ្នកគាំទ្រ ក្រុម Chelsea ផងដែរ ចំពោះការក្បត់ពាក្យសន្យារបស់គេ ដែលថាមិនអបអរបើគេស៊ុតចូលក្រុមតោខៀវ។ ខ្សែការពារកណ្ដាលដ៏រឹងមាំរូបនេះ បានបន្តថា៖ “ខ្ញុំគោរពដល់អ្នកទាំងអស់គ្នា (អ្នកគាំទ្រ Chelsea)។ ខ្ញុំធ្លាប់និយាយថា ខ្ញុំនឹងមិនអបអរ បើខ្ញុំស៊ុតចូលក្រុមតោខៀវ ប៉ុន្តែខ្ញុំពិតជាមិនអាចគ្រប់គ្រងអារម្មណ៍រំភើបរបស់ខ្ញុំបានពិតមែន”៕

Post a Comment