GuidePedia

0
ខ្លាចាស់ ឡៅ ស៊ីណាត អ្នកលេងគុនខ្មែរដ៏ល្បី ឈ្មោះនាពេលបច្ចុប្បន្ននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ ខាង នឹងជួបសាកល្បងក្បាច់គុនជាមួយកីឡាករថៃ Payator Houy Rai ជាលក្ខណៈមិត្តភាពអន្ដរជាតិនៅលើសង្វៀន បាយ័នស្ទឹងមានជ័យ ខណៈកីឡាករ ឯម លីថូ ក៏ត្រៀមយុទ្ធសាស្ដ្រស្វាគមន៍កីឡាករថៃ Watcharak Sak ក្នុងថ្ងៃជា មួយគ្នានោះដែរ ។

កីឡាករ ឡៅ ស៊ីណាត (ឆ្វេង) និង កីឡាករថៃ Payator Houy Rai

ឡៅ ស៊ីណាត ជាកីឡាករជើងចាស់មួយរូបដែលសម្បូរទៅដោយកលល្បិចក្នុងការប្រកួត ហើយក៏មានកេរ្ដិ៍ល្បីល្បាញ គ្រាន់បើផងដែរ បន្ទាប់ពីការកសាងតាម រយៈការប្រកួតលក្ខណៈមិត្តភាពជាតិ-អន្ដរជាតិជាមួយនឹងកីឡាករជើងខ្លាំងៗ ដូចគ្នានាពេលកន្លងមក ។ ស៊ីណាត ត្រូវបានមហាជនសម្លឹងឃើញពីសមត្ថភាពដ៏ ពិសេស របស់គេ នៅពេលឡើង ប្រកួតជាមួយកីឡាករ វង្ស ណយ ដែលជាគូសត្រូវស្លាប់រស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។

សម្រាប់ជំនួបមិត្តភាពអន្ដរជាតិជាមួយកីឡាករ Payator សប្ដាហ៍នេះវិញ ក្នុងនាមជាអ្នកប្រដាល់អាជីពម្នាក់ ឡៅ ស៊ីណាត មិនមានភាពតក់ស្លុតអ្វីឡើយហើយក៏ មានជំនឿចិត្តយ៉ាងមុតមាំ ដើម្បីផ្ដួលកីឡាករជើងខ្លាំងថៃរូបនេះផងដែរ ដោយប្រើស្នៀតពិសេសៗរបស់ខ្លួន រួមមានជំនាញប្រើកណ្ដាប់ដៃ និងកែងជាដើម ។ រីឯ Payator មិនត្រូវបានគេ ទម្លាយពីប្រវត្តិប្រកួតល្អ ឬយ៉ាងណានោះទេ ព្រោះនេះជាលើកទី១ហើយ ដែលកីឡាករថៃរូបនេះមកប្រកួតនៅលើដី សង្វៀនប្រដាល់កម្ពុជា ។

កីឡាករ ឯម លីថូ (ឆ្វេង) និង កីឡាករថៃ Watcharak Sak

ចំណែកកីឡាករល្បីឈ្មោះស្រករក្រោយ ឯម លីថូ ក៏ត្រូវជួបជាលើកដំបូងជាមួយកីឡាករ Watcharak Sak ក្នុងនាមជាគូពិសេសប្រចាំសប្ដាហ៍ផងដែរ ។ លីថូ មានកម្ពស់ទាប មាឌតូច ប៉ុន្ដែសាច់ស្នៀតល្អគួរសម គឺអាចប្រកួត យកជាការបាន ។

ដោយឡែក Watcharak ទើបមកប្រកួតលើសង្វៀនកម្ពុជាជាលើកទី១ ដូចកីឡាករ Payator ដែរ ហេតុដូច្នេះ គេមិនទាន់ដឹងអំពីសមាសភាពពិតប្រាកដថា ខ្លាំង ឬក៏អន់ទេ គឺមានតែរង់ចាំទស្សនាការប្រកួតទាំងអស់ គ្នាប៉ុណ្ណោះ ទើបដឹងថា Watcharak ខ្លាំងជាង ឬក៏កីឡាករម្ចាស់ផ្ទះ ឯម លីថូ ខ្លាំងជាងនោះ?

Post a Comment

 
Top