អ្នកប្រដាល់ ពុទ្ធ ឆាយរិទ្ធី ក្លឹបពុទ្ធសេរីវង្សកីឡា ប៉ះជាមួយអ្នកប្រដាល់ ធី តុងហ៊ី ក្លឹបសាលវ័ន្តកីឡា ខណៈ អ្នកប្រដាល់ មាស សារិទ្ធ ក្លឹបភារម្យគុនខ្មែរ ឡើងជម្រះ បញ្ជីចាស់ជាមួយអ្នកប្រដាល់ ថៃ ប៊ុនហាន ក្លឹបឫទ្ធីពោធិ សែនជ័យ នាល្ងាចថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០១៥នេះនៅលើសង្វៀន SEA-TV ។
អ្នកប្រដាល់មានឈ្មោះបោះសំឡេងក្រោយ ពុទ្ធ ឆាយរិទ្ធី ទេតែអ្នកប្រដាល់រូបនេះមានថ្វីកែង និងជង្គង់មុត ស្រួចគួរឲ្យខ្លាច ហើយថែមទាំងមានចិត្តប្រដាល់ធំទៀត ។ អ្វីដែលជាការកត់សម្គាល់ក្នុងការប្រកួតរបស់តុងហ៊ី នោះគឺ នៅពេលដែលគេបែកឈាម គេរឹតតែវាយខ្លាំងលើសដើម គឺសម្រុកវាយទៅលើគូប្រកួតគ្មានខ្លាច ញញើតបន្តិចណា ឡើយ ។
ចំពោះពុទ្ធឆាយរិទ្ធីវិញ គេជាអ្នកប្រដាល់ជើងខ្លាំងស្រករមុនមានកម្លាំងស៊ុហ្វល្អស្នៀតប្រដាល់ និងតិចនិកក្នុងការ ប្រកួតខ្ពស់ថែមទៀត ។ ឆាយរិទ្ធី ខ្លាំងខាងទាត់ ដាល់ និងកែងមិនចាញ់ ធី តុងហ៊ី ប៉ុន្មានឡើយ ។ ទោះជាបែបណា ឆាយរិទ្ធីជួប ធី តុងហ៊ី លើកនេះមិនទាន់អាចធានាថា អាចវាយឈ្នះតុងហ៊ីនោះទេព្រោះបើតាម ការកត់សម្គាល់ ពីស្នៀតប្រដាល់ និងល្បិចកលប្រកួតនោះ រិទ្ធី អាចនឹងពិបាកជាមួយតុងហ៊ី ។
ថៃ ប៊ុនហាន មិនជាខ្លាំងជាង មាស សារិទ្ធ ប៉ុន្មាននោះទេ គ្រាន់តែ សារិទ្ធ អន់ខ្សោយកម្លាំងសម្រុកជាង បន្តិច ប៉ុណ្ណោះ ទាំង២នាក់នេះវាយគ្នាគ្មានស្នៀតអ្វី ច្បាស់ លាស់ នោះទេ គឺច្រើនប្រើកម្លាំងបាយដាក់គ្នាទៅវិញទៅ មកទាល់តែអស់ កម្លាំងរៀងៗខ្លួន ។ ថៃ ប៊ុនហាន ប្រកួតលើកនេះមិនប្រាកដថា មានវាសនាល្អ ដូចពេល មុន នោះទេព្រោះ មាស សារិទ្ធ លើកនេះគេបានត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ការឡើងប្រកួតនេះ ។
រីឯអ្នកប្រដាល់ កុយ ចាន់តូ ក្លឹបគីសែមានរិទ្ធិប្រកួតជាមួយអ្នកប្រដាល់ ស៊ឹម ប៊ុនឆៃ ក្លឹបព្រៃទទឹង ខេត្តបាត់ដំបងដោយ ប្រកួតក្នុងទម្ងន់៦០គីឡូក្រាម រីឯអ្នកប្រដាល់ យ៉ន វិចិត្រ ក្លឹបកងទ័ពឆ័ត្រយោង៩១១ ប៉ះជាមួយអ្នកប្រដាល់ ញ៉េ សិដ្ឋ ក្លឹបអេភូថងកីឡា ខណៈអ្នកប្រដាល់ ជា ឈឿងវ៉ា ក្លឹបអមតះគុនខ្មែរខេត្តសៀមរាប ជួបអ្នកប្រដាល់ ឡូញ វ៉ាន់ឌី ក្លឹបពន្លឺវិបុលរិទ្ធី ៕
អ្នកប្រដាល់ ពុទ្ធ ឆាយរិទ្ធី (ឆ្វេង) និង អ្នកប្រដាល់ ធី តុងហ៊ី
ធី តុងហ៊ី

អ្នកប្រដាល់ មាស សារិទ្ធ (ឆ្វេង) និង អ្នកប្រដាល់ ថៃ ប៊ុនហាន

Post a Comment