GuidePedia

0
នៅ​ពេល​ដែល​គិត​ដល់​កីឡាករ​បាល់ទាត់​ល្បឿន​លឿន​ជាង​គេ​បំផុត​ Wayne Rooney ​របស់​ក្រុម​ Manchester United ​ប្រហែល​​មិនមែន​ជា​កីឡាករ​​ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី​១​ទេ ​ប៉ុន្តែ​​យ៉ាង​ណា​ក្ដី​ប្រធាន​ក្រុម​អង់គ្លេស​រូប​នេះ ក៏​ជាប់​លេខ​​ល្អ​​ដែរ ដោយ​ឈរ​នៅ​លេខ​៨​ ខណៈ​ដែល Gareth Bale ​របស់​ Real Madrid ​​ស្ថិត​នៅ​លើ​គេ​លេខ​១។


​​បញ្ជី​កីឡាករ​ល្បឿន​លឿន​បំផុត Top10 ​គឺ​ត្រូវ​បាន​វិភាគ​ និង​សិក្សា​ស្រាវ​ជ្រាវ​​ដោយ​ក្លិប​ Pachuca ​របស់​ម៉ិកស៊ីកូ ​ខណៈ​ដែល​កីឡាករ​របស់​​ក្លិប​នេះ​ផ្ទាល់ គឺ​​​ខ្សែ​បម្រើ​ Jürgen Damm ​ជាប់​​លេខ​២។

Theo Walcott ​របស់​ក្លិប​កាំភ្លើង​ធំ​ Arsenal, Aaron Lennon ​របស់​ Everton ​និង​ Antonio Valencia ​របស់​ក្លិប​បិសាច​ក្រហម​ Man Utd ​គឺជា​កីឡាករ​ដែល​​លេង​នៅ​ Premier League របស់​អង់គ្លេស​ផ្សេង​ទៀត ដែល​ជាប់​ក្នុង​បញ្ជី​នេះ​ដែរ។


អតីត​តារា​ឆ្នើម​របស់​ Spurs (Bale) ​គឺជា​កីឡាករ​ ដែល​​រត់​លឿន​ជាង​គេ​បំផុត ដោយ​កីឡាករ​វែល​រូប​នេះ អាច​រត់​បាន​ល្បឿន​​ដល់​ទៅ​ ៣៦,៩​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ រីឯ​កីឡាករ​ផ្សេងៗ​ទៀត នៅ​ក្នុង​បញ្ជី​នេះ មាន​ដូច​ជា៖ Cristiano Ronaldo, Lionel Messi, Frank Ribery និង Sergio Ramos ផង​ដែរ៕

Post a Comment

 
Top