GuidePedia

0
ក្លឹបជើងឯកបារាំង Paris Saint Germain បានកំពុងតែរៀបចំកញ្ចប់ថវិកាដ៏ធំមួយ ដើម្បីទិញកីឡាករខ្សែ ប្រយុទ្ធល្បឿន Angel Di Maria ពីក្លឹបបិសាចក្រហម Manchester United របស់អង់គ្លេសនារដូវក្តៅខាងមុខនេះ ។


ប្រភពព័ត៌មានពីគេហទំព័រ Mirror បានឲ្យដឹងថា ក្លឹបលេងក្នុង Ligue 1 របស់បារាំង PSG បានសម្លឹងឃើញពីសក្តានុ ពលដ៏អស្ចារ្យរបស់កីឡាករជនជាតិ អាហ្សង់ទីន Di Maria វ័យ២៧ឆ្នាំដែលកំពុងធ្វើឲ្យទម្រង់លេងឲ្យក្រុមបិសាចក្រហមឡើង១កម្រិតចាប់តាំងពីបានចាកចេញពីក្លឹបស្តេច Real Madrid របស់ អេស្ប៉ាញ ក្នុងតម្លៃខ្លួន ៥៩.៧លានដុ ល្លារអាម៉េរិក ដែលជាតម្លៃខ្លួនខ្ពស់ជាងគេនៅអង់គ្លេស ។

យ៉ាងណាក៏ដោយ ក្រុមដែលកំពុងដឹកនាំដោយអតីតគ្រូ បង្វឹកក្រុមជម្រើសជាតិបារាំងលោក Laurent Blanc មួយនេះ ត្រូវរង់ចាំរហូតដល់ខែកក្កដា ឆ្នាំ២០១៥ ខាងមុខគឺពេលដែលរដូវកាលដោះដូរកីឡាករបើកទ្វារវិញ ក្នុងខណៈដែលគ្រូ បង្វឹក Louis van Gaal បានកំពុងតែធ្វើការពិចារណាអំពីអនាគតរបស់ខ្សែប្រយុទ្ធ ជនជាតិកូឡុំប៊ី Radamel Falcao ស្របពេលដែលខ្សែប្រយុទ្ធ Robin van Persie, Juan Mata និង Valencia សុទ្ធតែត្រូវបានក្លឹបបន្តផ្តល់កិច្ចសន្យាថ្មី ដូចគ្នា ។


ជាមួយគ្នានោះដែរ គ្រូបង្វឹកវ័យ៦៣ឆ្នាំជនជាតិហូឡង់ខាងលើនេះ ក៏បានចិញ្ចឹមចិត្តទិញខ្សែបម្រើជនជាតិបារាំង Paul Pogba ដដែលមករបស់ក្លឹបសេះបង្កង់ Juventus ដែលអាចជំនួសកៅអីរបស់ Di Maria ថ្ងៃណាមួយបាន ៕

Post a Comment

 
Top