GuidePedia

0
លោក Jose Mourinho បាន​បង្វែរ​ការ​ចាប់​អារម្មណ៍​ផ្សេង​ៗ​ទៅ​លើ​ក្រុម Tottenham Hotspur ដែល​ជា​គូ​ប្រកួត​ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន League Cup របស់ក្រុម​លោក​តាម​រយៈ​ការ​លើក​ឡើង​ថា កីឡាករ​របស់​ក្រុម​របស់​លោក Mauricio Pochettino ត្រូវ​បាន​រក​ឃើញ​ថា មាន​កំហុស​ពី​បទ​​ធ្វើ​ពុត​។


លោក Mourinho អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Chelsea បាន​ខឹង​សម្បា​យ៉ាង​ខ្លាំង​ចំ​ពោះការ​​កាត់​សេច​ក្តី​​ជា​បន្ត​បន្ទាប់​​របស់​លោកអាជ្ញា​កណ្តាល ដែល​​បណ្តាល​ឲ្យ​លោក​លើក​ឡើ​ង​ថា មាន​យុទ្ធ​នា​ការ​មួយ​ប្រឆាំង​នឹងក្លិប​របស់​លោក​។

ស្ថាន​ភាព​នេះ​បង្កើត​ឲ្យ​មាន​​ភាព​ចម្រូង​ចម្រាស់​សា​ជា​ថ្មី​មួយ ខណៈ​ដែល​លោក​គ្រូ​បង្វឹក​សញ្ជាតិ​​ព័រទុយ​ហ្គាល់​រូប​នេះ​បាន​បង្ហាញពី​កង្វល់​យ៉ាង​ខ្លាំង​កាល​ពី​ចុង​សប្តាហ៍​មុន​អំ​ឡុង​ការ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​នៅ​លើ​ទឹក​ដី​ខ្លួន​ឯង​​ជា​មួយ​នឹងក្រុម Burnley ដែលនៅពេលនោះ លោក Mourinho បាន​បង្ហាញពី​ការ​កាត់​សេចក្តី​​សំ​ខាន់​ៗ​ចំនួន​បួន​លើក​ដែល​បាន​​កើត​ឡើង​ប្រឆាំង​នឹងក្រុម​តោ​ខៀវ​។


ការ​កាត់​សេច​ក្តី​របស់​លោក​អជ្ញា​កណ្តាល Martin Atkinson ត្រូវ​បាន​គេ​រិះ​គន់​យ៉ាង​ខ្លាំងក្លា​ក្នុង​ការ​ប្រកួត​នោះ ហើយ​លោក Anthony Taylor នឹង​​ត្រូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​នៅពេល​ដែល​លោក​ទទួល​តួនាទី​ធ្វើ​ជា​​អាជ្ញា​កណ្តាល​ក្នុង​ការ​ប្រកួត League Cup វគ្គ​ផ្តាច់​​ព្រ័ត្រ​។ ប៉ុន្តែ លោក Mourinho បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ជឿ​​ថា នរ​ណា​ក៏​ដោយ​ដែល​ទាក់​ទិនក្នុង​ការ​ប្រកួតនេះ​មិន​ចង់​​ឲ្យ​ គាត់​​កាត់​សេច​ក្តី​ដ៏​ល្អ​បំផុត​ឡើយ​។ ជា​ការ​រំពឹង​ទុក សូម្បី​តែ​កីឡាករ​នឹង​ព្យា​យាម​ធ្វើ​ឲ្យ​ល្អ​ក្នុង​​ការ​ប្រកួត​វគ្គផ្តាច់​​ព្រ័ត្រនេះ​»​៕

ជំនួប​បី​លើក​ចុង​ក្រោយរ​វាង​ក្រុម​ទាំង​ពីរ៖

02.01.15 Tottenham 5-3 Chelsea

04.12.14 Chelsea 3-0 Tottenham

09.03.14 Chelsea 4-0 Tottenham

Post a Comment

 
Top