GuidePedia

0
ការ​ប្រកួត​ក្របខ័ណ្ឌ English Premier League ​កាល​ពី​យប់​មិញ​នេះ ក្រុម​បិសាច​ក្រហម​បាន​យក​ឈ្នះ​ក្រុម​ Sunderland ​ដោយ​លទ្ធផល​២-០ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​ Wayne Rooney ​ជា​អ្នក​ធ្វើ​បាន​ទាំង​ពីរ​គ្រាប់​ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​៦៦​និង​តែត​បញ្ចូល​ទី​​នា​ទី​ទី​៨៤។


អ្នក​ចាត់​ការ​ក្រុម​បិសាច​ក្រហម​លោក Louis van Gaal ​បាន​សរសើរ​ទម្រង់​លេង​របស់​កូន​ក្រុម​នៅ​យប់​មិញ​នេះ ដោយ​អាច​គ្រប់គ្រង​បាល់​បាន​រហូត​ដល់​ទៅ​ជាង​៧០​%​ឯ​ណោះ។ មួយ​វិញ​ទៀត​បន្ទាប់​ពី​ចប់​ការ​ប្រកួត​បុរស​សញ្ជាតិ​ហុល្លង់​រូប​នេះ​ក៏​បាន​និយាយ​បន្តិច​ដែរ​ថា៖ “បើក​រដូវ​កាល​ភ្លាម​ យើង​ចាប់​ផ្ដើម​មិន​ល្អ​ទាល់​តែ​សោះ។ ប៉ុន្តែ​ចាប់​ពី​ពាក់​កណ្ដាល​រដូវ​កាល​មក ក្រុម​យើង​ហាក់​មាន​ទម្រង់​លេង​ល្អ​ជាង​មុន។ តួយ៉ាង​ដូច​ប្រកួត​យប់​មិញ​អីចឹង កីឡាករ​ម្នាក់​ៗ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ហើយ​ចុង​ក្រោយ​ក៏​អាច​យក​ជ័យ​ជម្នះ​បាន”។

ការ​ដែល​អាច​រក​បាន​៣​ពិន្ទុ​កាល​ពី​យប់​មិញ​នេះ​គឺ​អាច​មាន​សង្ឃឹម​រក្សា​តំណែង​ Top 4 ​បាន​ហើយ​សម្រាប់​បិសាច​ក្រហម ព្រោះ​ក្រុម​គូ​ប្រជែង​ Southampton ​ប្រកួត​យប់​មិញ​នោះ​គឺ​ចាញ់​ក្រុម​ West Brom ​ដោយ​លទ្ធផល​១-០។

មានវីឌិអូគ្រប់គូរខាងក្រោម៖








Post a Comment

 
Top