នៅ La Liga យប់មិញនេះ ក្រុម Barcelona បានយកឈ្នះក្រុម Granada ដោយលទ្ធផល៣-១ ដោយកីឡាករ Luis Suarez ក្លាយជាមនុស្សសំខាន់ជាងគេក្នុងការប្រកួត ប៉ុន្តែទន្ទឹមនឹងនេះដែរគេក៏បានឃើញអតីតកីឡាករ Liverpool រូបនេះមិនសូវសប្បាយចិត្តផងដែរព្រោះមិនបានលេងពេញ៩០នាទី។
មិនខុសអីពីប្រកួតមុនៗ ក្រុមអ្នកមានបុណ្យនៅតែប្រើយុទ្ធសាស្ត្រ ៤-៣-៣ ដដែលដោយយក Messi , Suarez និង Neymar ដាក់នៅខាងមុខ ហើយជាលទ្ធផលក៏នៅតែមានប្រសិទ្ធភាពដោយអាចយកឈ្នះក្រុមបាតតារាង Granada ស្រួលៗ។
ងាកមកខាងគ្រាប់បាល់វិញក្នុងប្រកួតយប់មិញនេះគឺខ្សែបម្រើ Rakitic ជាអ្នកបំបែកពងមាន់មុនគេនៅនាទី២៥ ខណៈខ្សែប្រយុទ្ធ Suarez វិញរកបានមួយគ្រាប់ដែរនៅនាទី៤៨និង Messi នៅនាទី៧០។ រីឯម្ចាស់ផ្ទះក៏មិនឱ្យបាក់មុខពេកដែរ ដោយអាចរកបានមួយគ្រាប់នៅនាទី៥៣ដោយបាល់ពិន័យ១១ម៉ែត្រ។
អ្វីដែលធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាងគេនៅយប់មិញនេះគឺខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយរុយហ្គាយខាងលើដែលបានបាល់ដាច់មាត់ហើយប៉ុន្តែមិនស៊ុតខ្លួនឯងនោះទេបែរជាបោះឱ្យទៅម្ចាស់ពានរង្វាន់ Ballon d’Or ៤សម័យស៊ុតទៅវិញ។
មួយវិញទៀតនោះគឺលោក Enrique អ្នកចាត់ការក្រុម Barca បានដូរ Suarez ចេញនៅនាទី៧៩ខណៈដែលរូបគេកំពុងតែបង្ហាញទម្រង់លេងល្អ ទើបធ្វើឱ្យបុរសវ័យ២៨ឆ្នាំរូបនេះហាក់មិនសប្បាយចិត្តសោះ ដើរគ្រវីក្បាលរហូត។

Post a Comment