ក្រោយពីជួបការខកចិត្តកាលពីពាក់កណ្តាលសប្តាហ៍ក្នុងក្របខ័ណ្ឌ Champions League ក្រុម Manchester City មានឱកាសមាសមួយក្នុងការពង្រឹងការការពារពានរង្វាន់ Premier League នៅពេលដែលពួកគេធ្វើដំណើរទៅជួបក្រុម Liverpool នៅថ្ងៃអាទិត្យនេះ។
ក្តីសង្ឃឹមរបស់ក្រុម Man City ក្នុងការឈានទៅប្រកួតក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយជាលើកទី១បានទទួលនូវការខកចិត្តយ៉ាងខ្លាំងកាលពីថ្ងៃអង្គារនៅពេលដែលពួកគេបានរងបរាជ័យ ២-១ នៅលើទឹកដីខ្លួនឯងក្រោមស្នាដៃក្រុម Barcelona ក្នុងការប្រកួតជើងទី១នៃវគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេ។
លទ្ធផលនេះពិតជាធ្វើឲ្យឱកាសក្នុងការឈានទៅវគ្គបន្តស្ថិតក្នុងភាពស្តួចស្តើង ហើយការគ្រប់គ្រងស្ទើរតែទាំងស្រុងក្នុងតង់ទី១ លើក្រុម Barcelona នឹងធ្វើឲ្យពួកគេមានអារម្មណ៍ធូរស្រាលបន្តិច ប៉ុន្តែ ការវិលទៅប្រកួតក្នុងក្របខ័ណ្ឌលីកក្នុងស្រុកវិញនៅថ្ងៃអាទិត្យនេះ នឹងធ្វើឲ្យ Man City មានការងារជាច្រើនដែលត្រូវបំពេញ។
ខណៈដែលក្រុមឈរលេខ១ក្នុងនៅលើកំពូលតារាង Chelsea មិនចូលរួមប្រកួតដោយសារតែត្រូវត្រៀមលក្ខណៈក្នុងការប្រកួតដណ្តើមពាន League Cup វគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Tottenham Hotspur នៅថ្ងៃអាទិត្យនេះ ការទទួលជ័យជម្នះរបស់ Man City នៅកីឡដ្ឋាន Anfield នឹងធ្វើឲ្យក្រុមការពារតំណែងជើងឯកមួយនេះដេញតាមពីក្រោយក្រុមកំពូលតារាងត្រឹមតែ២ពិន្ទុប៉ុណ្ណោះ។
បន្ទាប់មក ក្រុម Man City នឹងត្រូវជួបការប្រកួតដ៏ងាយស្រួលតាមរយៈការជួបជាមួយនឹងក្រុម Leicester City, Burnley, West Bromwich Albion និង Crystal Palace ស្របពេលដែល Chelsea ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ពេលជួបក្រុម Burnley កាលពីចុងសប្តាហ៍មុនបានចាប់ផ្តើមបង្ហាញពីការធ្លាក់ចុះទម្រង់ លេង។
ការទទួលជ័យជម្នះនៅលើទឹកដីក្រុម Liverpool ជាក្រុមដែលមាន Man City បានឡើងឈរពីលើដើម្បីឈ្នះពានកាលពីរដូវកាលមុននឹងមិនកើតឡើងដោយងាយ ស្រួលឡើយខណៈដែលក្រុមរបស់លោក Brendan Rodger មានកំណត់ត្រាមិនស្គាល់ចាញ់សោះនៅលើទឹកដីខ្លួនឯងបើគិតចាប់តាំងពីខែវិច្ឆិកានិងកំពុងស្ថិតក្នុងកំណត់ត្រាមិនស្គាល់ចាញ់សោះក្នុងការប្រកួតលីក១០លើកជាប់ៗគ្នា។
ប៉ុន្តែ លោក Rodgers មានអារម្មណ៍ថា ការធ្វើដំណើរដ៏ឆ្ងាយរបស់ក្រុម Liverpool ទៅកាន់ទីក្រុង Istanbul កាលពីថ្ងៃព្រហស្បតិ៍ អាចនឹងផ្តល់ឲ្យ Man City នូវការមានប្រៀប។ លោក Rodgers បានឲ្យដឹងថា៖ «ការមានពេលសម្រាកច្រើនជាង៤៨ម៉ោងដែល Man City អាចនឹងក្លាយជាពេលដ៏សំខាន់ ជាពិសេសទៅលើភាពរឹងមាំ ខណៈដែលយើងនឹងមានពេលវេលាតិចតួចក្នុងការត្រៀមលក្ខណៈ។ ប៉ុន្តែ កីឡាករមានការខិតខំព្យាយាមយ៉ាងខ្លាំងដើម្បីជម្នះក្នុងរដូវកាលនេះ ហើយយើងត្រៀមខ្លួនរួចជាស្រេចដើម្បីរក្សាការធ្វើឲ្យល្អបំផុតតាមដែលយើងអាច»៕
បីប្រកួតចុងក្រោយរបស់ក្រុម Liverpool
27/02/15 Besiktas 1-0 Liverpool
23/02/15 Southampton 0-2 Liverpool
20/02/15 Liverpool 1-0 Besiktas
បីប្រកួតចុងក្រោយរបស់ក្រុម Man City
25/02/15 Manchester City 1-2 Barcelona
22/02/15 Manchester City 5-0 Newcastle
12/02/15 Stoke City 1-4 Manchester City
ជំនួបបីលើកចុងក្រោយរវាងក្រុមទាំងពីរ
26/08/14 Manchester City 3-1 Liverpool
31/07/14 Liverpool 2-2 Manchester City
13/04/14 Liverpool 3-2 Manchester City

Post a Comment