ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Capital One Cup រវាងក្រុមតោខៀវ Chelsea និងមាន់ខ្នាយមាស Spurs នៅកីឡដ្ឋាន Wembley Stadium នឹងចាប់ផ្ដើមនៅម៉ោង១១:០០នាទីយប់នេះហើយ។ ចាំមើលក្រុម Spurs ដែលទើបតែស៊ី Chelsea នៅ BPL ៥-៣ អាចរក្សាលទ្ធផលដដែលបានទៀតអត់?
សម្ដីអ្នកចាត់ការក្រុមទាំងពីរ
លោក Jose Mourinho បាននិយាយដោយមានទំនុកចិត្តលើកូនក្រុមរបស់ខ្លួនថា៖ “យើងគួរតែយកចិត្តទុកដាក់ទៅលើការលេងរបស់យើងផ្ទាល់ មិនមែនខ្វល់ពីអ្នកដែលទស្សនារាប់លាននាក់តាមទូរទស្សន៍នោះទេ។ ពង្រឹងសមត្ថភាពនិងមានទំនុកចិត្តលើខ្លួនឯងគឺជាគោលការណ៍មួយសម្រាប់អ្នកឈ្នះ មិនមែនអត់ Matic មួយធ្វើឱ្យក្រុមទាំងមូលបាក់ទឹកចិត្តនោះទេ។ ពានរង្វាន់នេះជាពានដំបូងសម្រាប់រដូវកាលនេះ ដូច្នេះខ្ញុំត្រូវការលើកពាននេះឱ្យបាន”។
ងាកមកខាងលោក Mauricio Pochettino អ្នកចាត់ការក្រុម Spurs វិញបាននិយាយដែរថា៖ “កីឡាករទាំងអស់តែងតែចង់ចូលប្រកួតគ្រប់គ្នា។ គ្រប់ពេលដែលអ្នកជ្រើសរើសតែ១១នាក់មកនោះគឺពិតជាលំបាកខ្លាំងណាស់ ប៉ុន្តែនេះគឺជាបាល់ទាត់ កីឡាករទាំងអស់ត្រូវដឹងឱ្យច្បាស់ពីវា។ ប្រសិនបើចង់ជាប់ជម្រើសដំបូង លុះត្រាតែមានសមត្ថភាពគ្រប់គ្រាន់។ តួយ៉ាងដូចប្រកួតសំខាន់នៅយប់នេះអីចឹង ខ្ញុំត្រូវតែរើសយកមនុស្សសក្ដិសមបំផុតដើម្បីចូលប្រកួតដណ្ដើមយកពានមួយនេះឱ្យបាន”។
ជើងកីឡាករ
Chelsea មានកីឡាករ២នាក់ដែលមិនអាចលេងបានគឺ Nemanja Matic (កាតក្រហម)និង Obi Mikel របួស។ ខណៈដែល Ramires វិញអាចនឹងចូលលេងនៅតំបន់កណ្ដាលចាប់ដៃគូជាមួយ Fabregas ។ ដូច្នេះជម្រើស១១នាក់ដំបូងនៅយប់នេះអាចជា Courtois , Ivanovic , Zouma , Terry , Luis , Ramires , Fabregas , Willian , Oscar , Hazard និង Costa ។
ដោយឡែកខាង Spurs វិញគឺពេញជើងល្អណាស់ដោយគ្មានកីឡាករណាដែលអាចចូលលេងបានទេនៅប្រកួតយប់នេះ។ ដូច្នេះជម្រើស១១នាក់ដំបូងអាចជា Vorm , Walker , Dier , Vertonghen , Rose , Bentaleb , Mason , Lamela , Dembele , Eriksen និង Kane ។
ប្រវត្តិជួបគ្នា
ក្រុមទាំងពីរនេះបើគិតត្រួសទៅធ្លាប់ប៉ះគ្នា១៣៤ដងមកហើយ ដែលក្នុងនោះ Chelsea ឈ្នះ៥៧ដងស្មើ៣៣ដងនិងចាញ់៤៤ដង។ ៥ប្រកួតចុងក្រោយនេះវិញតោខៀវឈ្នះ២ចាញ់១និងស្មើ២។ តែបើនិយាយក្នុងពានរង្វាន់ League Cup នេះវិញ ២ប្រកួតចុងក្រោយដែលក្រុមទាំងពីរនេះប៉ះគ្នាគឺ Spurs ជាអ្នកឈ្នះទាំងពីរ។
អ្វីដែលគួរដឹង
ក្រុម Chelsea
ក្រុមទាំងពីរនេះធ្លាប់លើកពានមួយនេះបាន៤ដងដូចគ្នា ហើយមានតែ Liverpool ទេដែលធ្លាប់លើកពានខាងលើនេះបានច្រើនជាងគេ៨ដងបន្ទាប់មកគឺ Aston Villa បាន៥ដង។
តោខៀវលើកពាន Capital One Cup ២ដងចុងក្រោយនេះគឺក្រោមការដឹងនាំរបស់លោក Jose Mourinho ទាំងពីរលើកគឺនៅឆ្នាំ២០០៥និង២០០៧។
កីឡាករ៣នាក់ដែលជួយ Chelsea លើកពានខាងលើនេះទាំងពីរលើកគឺ Petr Cech , John Terry និង Didier Drogba ខណៈដែលពេលនេះពួកគេក៏អាចចូលលេងបានដែរ។
ក្រុម Spurs
Spurs ឈ្នះពាននេះចុងក្រោយនៅឆ្នាំ២០០៨ ពោលគឺឈ្នះ Chelsea នេះឯង។ ខណៈដែលកីឡាករ Younes Kaboul ជាអ្នកជួយឱ្យមាន់ខ្នាយមាសឈ្នះនៅឆ្នាំនោះ ពេលនេះរូបគេក៏នៅលេងបានដែរ។
ក្នុងពានរង្វាន់នេះដែរ Spurs តែងតែរកគ្រាប់បាល់បាននៅតង់ទី២ ដោយអូសបាល់ពីស្លាបមកស៊ុត។
អ្នកចាំទី Michel Vorm និងខ្សែការពារ Jan Vertonghen ជាកីឡាករដែលបានចូលលេងរហូតក្នុងការប្រកួតពានរង្វាន់នេះនៅរដូវកាលនេះ។

Post a Comment