កីឡាករចាន់ រតនា បានបង្កើតប្រវត្តិសាស្ត្រមួយសម្រាប់កីឡាយុទ្ធគុនចម្រុះ (MMA) តាមរយៈការដណ្តើមបានជ័យជម្នះជាលើកទី១ឲ្យកម្ពុជាក្នុងព្រឹត្តិការណ៍ Age of Champions របស់ ONE Championship (ONE) ក្នុងរាជធានីរបស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០១៥។
រតនា ដែលជាអ្នកប្រយុទ្ធផ្នែកយុទ្ធគុនខម បានចំណាយពេលត្រឹមតែមួយទឹកប៉ុណ្ណោះដើម្បីយកឈ្នះលើកីឡាករហ្វីលីពីន Ramon Gonzales ដែលជាគ្រូបង្វឹកផ្នែកការ៉ាតេដូ ក្នុងព្រឹត្តិការណ៍ប្រកួតដ៏រំភើបនៅលើសង្វៀននៃកីឡដ្ឋាន Putra ក្នុងទីក្រុងគូឡាឡាំពួ។
នារាត្រីដដែលនោះ ក្នុងការប្រកួតគូឯកដណ្តើមខ្សែក្រវាត់ពិភពលោកក្នុងទម្ងន់៥៦,៧គីឡូក្រាម របស់ ONE ដែលជាអង្គភាពរៀបចំការប្រកួត MMA នាំមុខគេប្រចាំទ្វីបអាស៊ីមានមូលដ្ឋាននៅសិង្ហបុរី កីឡាករប្រេស៊ីល Adriano Moraes បានធ្វើការការពារខ្សែក្រវាត់ជាលើកទី១របស់ខ្លួនយ៉ាងជោគជ័យនៅពេលជួបជាមួយនឹងកីឡាករជប៉ុន Riku Shibuya។
ដោយឡែក អ្នកគាំទ្ររបស់អ្នកប្រយុទ្ធម្ចាស់ស្រុក ក៏បានជួបភាពរំភើប និងមានមោទនភាពយ៉ាងខ្លាំងផងដែរ ខណៈដែលរាល់កីឡាករ-ការិនីរបស់ពួកគេទាំង៥នាក់សុទ្ធសឹងទទួលជ័យជម្នះក្នុងការប្រកួតដ៏អស្ចារ្យចំនួន៨គូនៅរាត្រីដដែលនោះ។
កីឡាករចាន់ រតនា វ័យ២៩ឆ្នាំ និងដែលបានប្រកួតតំណាងឲ្យក្លិបសិល្បៈ បានធ្វើការចាប់ផ្តើមយ៉ាងល្អនៅដើមទឹកតាមរយៈការទទួលបានឱកាសអង្គុយពីលើគូប្រកួត ប៉ុន្តែ បន្តិចក្រោយមក រូបគេហាក់ត្រូវបានគ្រប់គ្រងដោយកីឡាករហ្វីលីពីនវិញ និងបានធ្លាក់ចូលក្នុងស្នៀតគាបជើងរបស់ Gonzales។
ទោះបីជាយ៉ាងណា រតនា បានរំដោះខ្លួនរួចពីស្នៀតដ៏គ្រោះថ្នាក់មួយនេះ និងដណ្តើមយកប្រៀបតាមរយៈការអង្គុយពីលើគូប្រកួតរបស់ខ្លួនវិញ ហើយរូបគេបានប្រើប្រាស់កែង និងកណ្តាប់ដៃវាយយ៉ាងសន្ធាប់ទៅលើផ្ទៃមុខរបស់ Gonzales ដើម្បីធ្វើឲ្យអាជ្ញាកណ្តាលបញ្ចប់ការប្រកួតនេះនៅនាទី ទី៤:៤៨នៃទឹកទី១តែមួយ។
ជ័យជម្នះនេះធ្វើឲ្យចាន់ រតនា មានកំណត់ត្រាឈ្នះក្នុងការប្រកួតអាជីពរបស់ MMA ចំនួន៣លើក និងចាញ់១ ហើយជ័យជម្នះនេះក៏បានធ្វើឲ្យរូបគេក្លាយជាកីឡាករកម្ពុជាដំបូងគេក្នុងការទទួលជ័យជម្នះនាការប្រកួតរបស់អង្គភាព ONE Championship ផងដែរ ក្រោយពីការបរាជ័យរបស់កីឡាករឡុង សុភី ឃីម ឌីម៉ា តក់ សោភ័ណ្ឌ និងកីឡាការិនីសំ ថារ័ត្ន សម្រាប់ការប្រកួតនៅក្រៅប្រទេសកាលពីមុនរបស់ពួកគេ។
ក្នុងការប្រកួតគូឯក កីឡាករ Moraes និង Shibuya បានធ្វើការតស៊ូគ្នាយ៉ាងស្វិតស្វាញរហូតដល់ទៅ៥ទឹកពេញ មុននឹងចៅក្រមសម្រេចផ្តល់ជ័យជម្នះដោយពិន្ទុជាឯកច្ឆន្ទដល់ម្ចាស់ខ្សែក្រវាត់។ ដោយឡែក Peter Davis ដែលជាតារាឆ្នើមរបស់ម៉ាឡេស៊ី និងជាកីឡាករដ៏មានប្រជាប្រិយរបស់ម្ចាស់ផ្ទះ បានចំណាញពេលត្រឹមតែ២,៤១នាទីប៉ុណ្ណោះក្នុងទឹកទី១ក្នុងការផ្តួលកីឡាករឥណ្ឌា Rajinder Singh Meena ឲ្យសន្លប់ដោយបច្ចេកទេស៕
លទ្ធផលគូផ្សេងទៀត
ទម្ងន់៥៦,៧គីឡូក្រាម: កីឡាការិនី Ann Osman ផ្តួល Walaa Abbas ដោយស្នៀតក្លេកនៅទឹកទី១
ទម្ងន់៥៦,៧គីឡូក្រាម: កីឡាករ Ev Ting ផ្តួល Cary Bullos ដោយស្នៀតក្លេបំពង់កក្នុងទឹកទី២
ទម្ងន់៦៥,៨គីឡូក្រាម: កីឡាករ Gianni Subba ផ្តួល Thanh Vu ឲ្យសន្លប់ត្រឹមតែ២០វិនាទីក្នុងទឹកទី១
ទម្ងន់៤៨គីឡូក្រាម: កីឡាការិនី Kirstie Gannaway ផ្តួល April Osenio ដោយស្នៀតក្លេបំពង់កក្នុងទឹកទី២
ទម្ងន់៨២គីឡូក្រាម: កីឡាករ Agilan Thani ផ្តួល Reant Fabriza Rainir ឲ្យសន្លប់ដោយបច្ចេកទេសក្នុងទឹកទី១

Post a Comment