GuidePedia

0
អតីត​គ្រូបង្វឹក​ក្លិប Manchester City លោក Roberto Mancini បាន​ឲ្យ​ដឹងថា កីឡាករ Yaya Toure មានបំណង​ចង់​ចាក​ចេញពី​ក្លិប Man City ដែល​រូបលោក​នឹង​យក​កីឡាករ​នេះ​មកលេង​ជាមួយ​លោក​វិញ​នៅក្នុង​ក្លិប​អ៊ីតាលី Inter Milan។


ខ្សែបម្រើ​កណ្តាល​សញ្ជាតិ​កូ​ឌី​វ័រ​វ័យ ៣១ ឆ្នាំនេះ លេង​នៅក្នុង​ក្លិប Man City អស់​រយៈពេល ៥ឆ្នាំ​មកហើយ និង​ធ្លាប់ជួយ​ឲ្យ​ក្លិប​នេះ​ឈ្នះ​ពាន Premier League កាលពី​ឆ្នាំ​២០១២ ក្រោម​ការដឹកនាំ​របស់​លោក Mancini។

លោក Mancini ដែល​បានមក​ដឹកនាំ​ក្លិប​នៅ Inter នេះ​តាំងពី​ខែវិច្ឆិកា បាន​និយាយថា «Yaya Toure បាន​លេង​ស្ទើរ​រាល់​ប្រកួត លើកលែង​នៅក្នុង​លី​ក អាល្លឺម៉ង់ និង​អ៊ីតាលី។ ប្រសិនបើ​អាច ខ្ញុំ​ចង់​ឲ្យ​គេ​មកលេង​នៅ Serie A នេះ»។

Yaya Toure កាលពី​ខែ​មុន​បាន​ជួយ​ឲ្យ​ប្រទេស កូ​ឌី​វ័រ ឈ្នះ​ពាន​ទ្វីបអាហ្វ្រិក​នោះ បានចាប់ផ្តើម​អាជីព​បាល់ទាត់​របស់គេ​នៅក្នុង​ក្លិប​នៅ​ប្រទេស ប៊ែ​ល​ហ្សិ​ច និង​ក្រោយមក​ទៅលេង​នៅក្នុង​ប្រទេស អ៊ុយ​ក្រែ​ន ក្រិ​ក និង​បារាំង មុនពេល​មកលេង​នៅ​អេស្បាញ ក្នុង​ក្លិប Barcelona ក្នុង​ឆ្នាំ២០០៧។


កីឡាករ​នេះ​ធ្លាប់​ឈ្នះ Champions League, World Club Cup, Uefa Super Cup, ពាន La Liga ចំនួន​ពីរដង និង​ពាន Copa del Rey ម្តង កាលពី​កីឡាករ​នេះ​លេង​នៅ Barcelona រយៈពេល​៣ឆ្នាំ។

Post a Comment

 
Top