GuidePedia

0
អ្នកចាត់ការ​របស់​ក្លិប Real Madrid​ លោក Carlo Ancelotti​ បាន​និយាយ​យ៉ាង​ទ​ទូច​ថា លោក​មិន​ព្រម​នោះទេ ចំពោះ​ទម្រង់​លេង​ធ្លាក់​ជើង​របស់​ក្រុម​លោក ហើយ​វា​ក៏​មិន​ប៉ះពាល់​តំណែង​របស់លោក​នៅក្នុង​ទឹកដី Santiago Bernabeu​ នោះដែរ​។​


សូមបញ្ជាក់ថា ក្រុម​ជើងឯក​បាល់ទាត់​អឺរ៉ុប​​មួយ​នេះ លេង​ឈ្នះ​ទាំង​២២​ប្រកួត​ដោយ​មិនដែល​ចាញ់​ម្តងណា​ឡើយ មុនពេល​សម្រាក​រដូវ​កាល​បុណ្យ​ណូអែល ប៉ុន្តែ​ពួកគេ​លេង​មិន​បានល្អ​ទាល់តែសោះ ចាប់តាំងពី​ចូលដល់​ឆ្នាំ​ថ្មី ហើយត្រូវ​​បាន​គេ​ទម្លាក់​ចេញពី​តំណែង​កំពូល​តារាង La Liga កាលពី​ចុង​សប្តាហ៍​មុននេះ គឺ​មុនពេល​បរាជ័យ​នៅក្នុង​ទឹកដី​ខ្លួនឯង​៣-៤​ជាមួយ​ក្រុម Schalke នៅ​ការប្រកួត​ជើង​ទី​២​វគ្គ​១៦​ក្រុម​ចុងក្រោយ Champions League​កាលពី​ថ្ងៃ​អង្គារ ​មុននេះ​។​

ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​មួយ​នេះ អាចមាន​ឱកាស​ឡើងទៅ​ការប្រកួត​វគ្គ​បន្ទាប់ ដោយសារ​លទ្ធផល​ទាំងពី​រជើង​៥-៤ ហើយ​លោក Ancelotti បានធ្វើការ​សង្កត់ធ្ងន់​ថា លោក​គ្មាន​ព្រួយបារម្ភ​សូម្បី​បន្តិច​ចំពោះ​ការបណ្តេញ​ចេញពី​ការងារ​របស់លោក ថ្វីត្បិតតែ​លោក​បាន​ទទួលស្គាល់ថា ក្រុម​របស់គាត់​លេង​អន់​បំផុត​ក៏ដោយ​។​

​គ្រូបង្វឹក​សញ្ជាតិ​អុីតាលី​ម្នាក់នេះ បាន​និយាយ​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ការប្រកួត​ថា លោក​មិនដែល​គិតដល់​រឿង​បណ្តេញ​ចេញពី​ការងារ​ម្តងណា​ទេ​។​


សូមបញ្ជាក់ថា ក្រុម Real Madrid ​មានឱកាស​ចុងក្រោយ ដើម្បី​បង្ហាញ​ពី​សមត្ថភាព​របស់​ពួកគេ ពេល​ជួប​ជាមួយ​ក្រុម​ភ្ញៀវ Levante នៅ​ថ្ងៃអាទិត្យ​ ខាងមុខ​៕

Post a Comment

 
Top