GuidePedia

0
កីឡាករ​ខ្សែប្រយុទ្ធ​ជនជាតិ​បែលហ្ស៊ិក​ Romelu Lukaku នឹង​ដឹកនាំ​ការ​វាយលុក​​លើក​ក្រុម​ Dynamo Kiev នៅក្នុង​ការ​ប្រកួត​ជុំ​​ ១៦ ​ក្រុម​ចុងក្រោយ​ Europa League នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់ពី​ស៊ុត​បាល់​ចូល​ទី​ ៥ ​គ្រាប់​​ក្នុង​ជុំ​ចុងក្រោយ​នេះ។


ការ​ប្រកួត​ធំៗ​ផ្សេង​ទៀត​ក្រុម Wolfsburg ទទួល​ភ្ញៀវ​ Inter ហើយ​ក្រុម Napoli ស្វាគមន៍​ក្រុម Dynamo Moscow រីឯ​ក្រុម​ Fiorentina ជួប​ក្រុម​ AS Roma ដោយ​ការ​ប្រកួត​ជើង​ទី​ពីរ​ នឹង​លេង​រយៈពេល​​​មួយ​សប្តាហ៍​ក្រោយមក​។

ក្នុង​ចំណោម​ ១៦ ​ក្រុម ​ដែល​នៅ​សេសសល់​ត្រូវ​ប្រកួត​នៅក្នុង ​សប្តាហ៍​នេះ កីឡាករ​ Lukaku វ័យ​ ២១ ​ឆ្នាំ គឺជា​តារា​ស៊ុត​កំពូល​ ជាមួយ​ ៦ ​គ្រាប់​ ដោយសារ​ការ​​ស៊ុត​បាល់​ចូល​ទី​បាន​ ៣ ​គ្រាប់​ របស់​គាត់​ និង​ការ​ស៊ុត​បាល់​ចូល​ទី​ឲ្យ​ Everton បី​គ្រាប់​ទៀត​ យក​ឈ្នះ Young Boys 7-2 នៅក្នុង​ជុំ​ចុងក្រោយ​។

គ្រូបង្វឹក​​របស់​គាត់​ លោក​ Roberto Martinez ដែល​ក្រុម​របស់​គាត់​បាន​ឈ្នះ​បី ក្នុង ៤ ​ប្រកួត​អឺរ៉ុប​ក្នុង​ផ្ទះ ប៉ុន្តែ​ឈរ​ក្នុង​លំដាប់​ទី ១៤ ​នៅ​ Premier League បាន​និយាយ​ថា៖ «ពេល​ខ្លះ​ អ្នក​ត្រូវ​ចងចាំ​ថា​ គាត់​អាយុ​ប៉ុន្មាន គាត់​ជា​តារា​ស៊ុត​ចាស់ទុំ​ម្នាក់»។

កន្លងមក​ក្រុម Everton ធ្លាប់ មក​ដល់​ជុំ​នេះ​នៅ​ទ្វីប​អឺរ៉ុប​គឺ ឆ្នាំ ២០០៧/០៨ នៅពេល​ដែល​ពួកគេ​​ចាញ់​ក្រុម Fiorentina ដោយ​ការ​ទាត់​ប៉េណាល់ទី ប៉ុន្តែ​ Everton បង្ហាញ​អាកប្បកិរិយា​​ស្រេកឃ្លាន​​ចង់​ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ក្រុង​វ៉ាសូវី​នៅ​ថ្ងៃ​ទី​ ២៧ ឧសភា។

កីឡាករ​បែលហ្ស៊ិក​របស់​ក្រុម Everton ម្នាក់​ទៀត​ គឺ​កីឡាករ រត់​ស្លាប Kevin Mirallas វ័យ​ ២៧ ឆ្នាំ ដែល​ស៊ុត​បាល់​ ចូលទី​បាន​ ៣ គ្រាប់​ និង​ជួយ​ដល់​ការ​ប្រកួត​ មាន​អារម្មណ៍​ថា អ្នកគាំទ្រ​របស់​ក្រុម​អាច​ជ្រោមជ្រែង ពួកគេ​​ជាមួយ​ស្មារតី​នៃ​ការ​ប្រកួត​​​ធំ​នៅ​អឺរ៉ុប។


កីឡាករ​ Mirallas បាន​ប្រាប់​គេហទំព័រ Everton FC ថា៖ «ការ​ប្រកួត​ក្រៅផ្ទះ នឹង​លំបាក ដោយសារ​​កីឡដ្ឋាន និង​បរិយាកាស​នៅ​ទីនោះ។ នៅ Wolfsburg, Lille, Krasnodar និង Bern អ្នកគាំទ្រ​មក​ហើយ​វា​ល្អ​សម្រាប់​ក្រុម»៕

គូរប្រកួតថ្ងៃនេះ៖

Zenit v Torino
Wolfsburg v Inter
Dnipro v Ajax
Clubb B. v Besiktas
Fiorentina v Roma
Everton v Dynamo Kiev
Villareal v Sevilla
Napoli v Dynamo M

Post a Comment

 
Top