ខ្សែការពារ Dani Alves កំពុងតែស្នាក់នៅទីក្រុងប៉ារីសដើម្បីចរចាលក្ខខ័ណ្ឌផ្ទាល់ខ្លួនជាមួយក្រុម Paris Saint Germain ក្នុងគោលបំណងផ្លាស់ទៅលេងនៅទីនោះក្នុងកុងត្រារយៈពេល៣ឆ្នាំ។ នេះបើតាមសម្ដីលោក Dinorah Santana ដែលជាភ្នាក់ងាររបស់កីឡាករជម្រើសជាតិប្រេស៊ីលរូបនេះ។
Alves ជាខ្សែការពារដែលនឹងត្រូវផុតកុងត្រាជាមួយក្រុមអ្នកមានបុណ្យនៅឆ្នាំក្រោយនេះហើយ ខណៈដែលពេលនេះក៏មានក្លិបធំៗជាច្រើនចង់បានរូបគេចូលក្រុមផងដែរ។ យ៉ាងណាមិញ លោក Dinorah Santana ដែលជាភ្នាក់ងារទីផ្សាររបស់កីឡាករវ័យ៣១ឆ្នាំរូបនេះបានចេញមកនិយាយថាអតីតកីឡាករ Sevilla ខាងលើកំពុងតែចរចាលក្ខខ័ណ្ឌផ្ទាល់ខ្លួនជាមួយក្រុម PSG ហើយ កាលពីម្សិលមិញនេះ។
ការដែលក្លិបយក្សនៅបារាំងមួយនេះចង់បានខ្សែការពារដែលមានកម្ពស់១,៧២ម៉ែត្រខាងលើ គឺដោយសារកីឡាករ Gregory van der Wiel ដែលមានតួនាទីការពារស្ដាំសព្វថ្ងៃ មិនទាន់ព្រមចុះកុងត្រាបន្តជាមួយក្លិបទៀតនោះទេ ដូច្នេះហើយទើបធ្វើឱ្យលោក Laurent Blanc ត្រូវការអ្នកជំនួសឱ្យហើយ។
មបញ្ជាក់ថា Alves ចូលលេងនៅ Barca តាំងពីឆ្នាំ២០០៨ ហើយរូបគេគឺជាតួអង្គសំខាន់ម្នាក់នៅក្នុងក្រុមកន្លងមក ប៉ុន្តែដោយសារមានបញ្ហារបួស និងធ្លាក់ទម្រង់លេងបន្តិចទើបធ្វើឱ្យរូបគេបានលេងតែ៣០ប្រកួតប៉ុណ្ណោះក្នុងរដូវកាលថ្មីនេះ។ មួយវិញទៀត លោក Luis Enrique ដែលជាអ្នកចាត់ការថ្មីរបស់អ្នកមានបុណ្យ ក៏មិនបានបង្ហាញសកម្មភាពថាពេញចិត្តខ្សែការពាររូបនេះក៏ដូចជាចង់បន្តកុងត្រាឱ្យទៀតដែរ ទើបធ្វើឱ្យកីឡាករវ័យ៣១ឆ្នាំរូបនេះត្រូវតែរកទ្រនំថ្មីឱ្យហើយ ៕

Post a Comment