លោក Joachim Loew គ្រូបង្វឹកឈ្នះពាន World Cup របស់ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ កាលពីថ្ងៃអង្គារបានធ្វើឲ្យខ្លួនលោកផ្ទាល់ចេញឆ្ងាយពីការចោទប្រកាន់ទាក់ទងនឹងការប្រើប្រាស់សារធាតុហាមឃាត់ក្នុងពេលស្ថិតជាកីឡាកររបស់អតីតក្លិបរបស់លោក Freiburg និង Stuttgart។
កាលពីថ្ងៃចន្ទ ក្រុមប្រឹក្សាវាយតម្លៃម្នាក់មកពីឱសថស្ថានកីឡារបស់ក្លិប Freiburg បានធ្វើការអះអាងថា សារធាតុហាមឃាត់ត្រូវបានប្រើប្រាស់ក្នុងក្លិបស្ថិតក្នុងក្របខ័ណ្ឌ Bundesliga អំឡុងចុងទសវត្សរ៍ឆ្នាំ១៩៧០ និងដើមឆ្នាំ១៩៨០។
លោក បានប្រាប់ឲ្យដឹងថា៖ «ការប្រើប្រាស់សារធាតុហាមឃាត់មិនត្រូវបានអនុញ្ញាតឡើយក្នុងកីឡា ខ្ញុំពិតជាធ្វើការប្រឆាំងទាំងស្រុង ហើយនោះគឺជារឿងពិតសម្រាប់ខ្ញុំក្នុងនាមជាកីឡាករម្នាក់ និងនៅតែពិតនៅថ្ងៃនេះក្នុងពេលស្ថិតជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិម្នាក់។
គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់រូបនេះបានលេងក្នុងនាមជាខ្សែបម្រើឲ្យក្លិប Freiburg ពីចន្លោះឆ្នាំ១៩៧៨ ដល់ឆ្នាំ១៩៨០ បន្ទាប់លេងក្នុងក្លិបនេះម្តងទៀតចាប់ពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៤ ខណៈដែលលោកបានចំណាយរដូវកាលឆ្នាំ១៩៨០-១៩៨១ ក្នុងក្លិប Stuttgart ដែលក្រោយមកលោកក៏បានធ្វើជាគ្រូបង្វឹកក្នុងក្លិបនេះ។
ក្រោយពីបានឈ្នះពានរង្វាន់ Bundesliga កាលពីឆ្នាំ១៩៨៤ ក្រុម Stuttgart ដែលបច្ចុប្បន្នកំពុងតែស្ថិតនៅបាតតារាង បញ្ជាក់ថា ពួកគេនឹងចូលរួមសហការជាមួយនឹងការស៊ើបអង្កេតណាមួយ ប៉ុន្តែ ចង់បានច្បាប់ថតចម្លងនៃរបាយការណ៍របស់ក្រុមប្រឹក្សានេះទាំងស្រុងដើម្បីជួយរកភ័ស្តុតាង។
លោក Robin Dutt ប្រធានក្លិប Stuttgart បានប្រាប់ថា៖ «សម្រាប់យើង វាលំបាកណាស់ក្នុងការផ្តល់នូវព័ត៌មានណាមួយនោះពីព្រោះយើងមិនមានភាពជាក់លាក់ណាមួយនៅក្នុងដៃ ហើយវាបានកើតឡើងមុនពេលយើងកាន់តំណែង។ ប៉ុន្តែ យើងចង់ផ្តល់នូវការពន្យល់មួយ ពីព្រោះយើងពិតជាចាប់អារម្មណ៍ទៅលើកីឡាដែលស្អាតស្អំ»៕

Post a Comment