GuidePedia

0
គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម Manchester United លោក Louis van Gaal បាន​ឲ្យ​ដឹងថា រូបលោក​មិនដឹងថា ត្រូវការ​ពេលវេលា​យូវ​ប៉ុណ្ណា​ទេ សម្រាប់​កីឡាករ​ក្នុងតម្លៃ​ខ្លួន​ខ្ពស់​ជាងគេ Angel Di Maria ដើម្បី​លេង​ឲ្យ​បានល្អ​នៅក្នុង​លី​ក Premier League នេះ។


បន្ទាប់ពី​មក​ចាប់ផ្តើម​លេង​នៅ​កីឡដ្ឋាន Old Trafford នេះ កីឡាករ​ដែលមាន​តម្លៃ​ខ្លួន ៥៩,៧ផ្ទេរ​មកពី​ក្លិប Real Madrid កំពុង​ប្រឈម​នឹង​ការពិបាក ក្នុង​ការជួយ​ឲ្យ​ក្លិប​មាន​ឥទ្ធិពល​កាន់តែខ្លាំង។ កាលពី​ប្រកួត​ឈ្នះ ២-០ លើ​ក្រុម Sunderland កាលពី​ថ្ងៃអាទិត្យ កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​វ័យ ២៧ ឆ្នាំ​លេង​បានតែ​ពាក់កណ្តាល​តង់​ប៉ុណ្ណោះ ហើយ​ត្រូវ​ប្តូរ​ចេញ។

លោក Van Gaal និយាយថា «ខ្ញុំ​គិតថា វា​អាស្រ័យ​លើ​កីឡាករ​ទាំងអស់​ដែល​បាន​ទិញ​មកលេង។ រដូវ​កាល​ដំបូង តែងតែ​ជួប​ការលំបាក​អញ្ចឹង​ហើយ។ យើង​ត្រូវតែ​គ្រប់គ្រង​គ្រប់​ស្ថានការណ៍​ទាំងអស់។ វា​មិន​ត្រឹមតែ​ក្នុងការ​ប្រកួត​ទេ វា​គួបផ្សំ​នឹង​បញ្ហា វប្បធម៌​ផងដែរ»។

លោក Van Gaal ក៏បាន​និយាយ​សម្តី​នេះ ការពារ​កីឡាករ​ដែល​លោក​បាន​ទិញ​មក​ដែរ ដូចជា Luke Shaw, Daley Blind, Ander Herrera និង​កីឡាករ Radamel Falcao។


គ្រូបង្វឹក​ជនជាតិ​ហូ​ឡង់​ម្នាក់នេះ ជឿជាក់ថា ចាំ​ដល់ពេល​រដូវក្តៅ ប្រហែលជា​គ្រប់១២ខែ នឹង​ដោះស្រាយ​បញ្ហា​ទម្រង់​លេង នៅក្នុង Old Trafford នេះ​ឲ្យ​ចប់ ប៉ុន្តែ​លោក​បន្ថែមថា រូបលោក​មិនទាន់​អាច​ផ្តល់​ចម្លើយ ជាទូទៅ​បាន​នៅឡើយ​ទេ។

Post a Comment

 
Top