ក្រុមបាល់ទះ បញ្ជាការដ្ឋានកងទ័ពជើងទឹក និង ក្រុមកាងារយុវជនខេត្តកំពត បានចាប់ដៃគ្នាតំណាងឱ្យមណ្ឌលខេត្តព្រះសីហនុ ឡើងមកប្រកួតជុំផ្ដាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ក្នុងពានរង្វាន់ Leo Cup National Volleyball 2015 នៅក្នុងខែ កក្កដា ខាងមុខ ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។
មណ្ឌលខេត្តព្រះសីហនុ មានក្រុមចូលរួមប្រកួតចំនួន ៨ ហើយចែកជា ២ ពូល ចាប់ជម្រុះពីថ្ងៃទី ២៤ ដល់ ២៩ ខែ មីនា ឆ្នាំ ២០១៥ ស្របពេលគណៈកម្មការរៀបចំការប្រកួតតម្រូវយកក្រុមខ្លាំងចំនួន ២ ក្រុមឡើងទៅវគ្គបន្ទាប់។
Leo Cup ស្វែងរកក្រុមខ្លាំងចំនួន ១០ មកពីវគ្គជម្រុះតាមមណ្ឌល មាន ភ្នំពេញ, ព្រះសីហនុ, កំពង់ចាម, សៀមរាប និង បាត់ដំបង ឱ្យបានមុនថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៥ ស្របពេលក្រុមខ្លាំងចំនួន ៦ កាលពីឆ្នាំចាស់មាន ១.សសយក ព្រៃវែង ២.ក្រសួងមហាផ្ទៃ ៣. ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ៤. កងពលតូច លេខ ៣១ ការពារឆ្នេរ ៥.សាលាខេត្តកំពង់ចាម ៦.កងពលអន្តរាគម៍លេខ៣ខេត្តព្រះវិហារ មានកៅអីវគ្គ ១៦ ក្រុមចុងក្រោយជាស្រេច។
នៅជុំផ្ដាច់ព្រ័ត្រនឹង ចែកជា ២ ទៀតគឺ ក្របខណ្ឌA និង ក្របខណ្ឌ B។ ក្របខណ្ឌ A មានក្រុមដែលឈរចាំទាំង ៦ ខាងលើ ចំណែកក្របខណ្ឌ B នឹងតម្រូវឱ្យក្រុមទាំង ១០ ឡើងពីវគ្គជម្រុះចែកគ្នាជា ២ ពូល ប្រកួតស្វែងរកក្រុមខ្លាំងពីឡើងទៅលេងនៅក្របខណ្ឌ A ហើយក្រុមដែលធ្លាក់ត្រូវប្រកួតដណ្ដើមពានមួយទៀតនៅក្របខណ្ឌ B។
សម្រាប់ប្រាក់រង្វាន់វិញ ក្រុមជើងឯកក្របខណ្ឌ A ទទួលបានទឹកប្រាក់ ៤០ លានរៀល លេខ ២ បាន ១២ លានរៀល លេខ ៤ ចំនួន ៨ លានរៀល និង លេខ៤ បាន ៤ លានរៀល។ ចំណែកជើងឯកក្របខ័ណ្ឌ B វិញនឹងទទួលបាន ទឹកប្រាក់ ១២ លានរៀល លេខ ២ ចំនួន ៦ លានរៀល លេខ ៣ ចំនួន ៤ លានរៀល និង លេខ ៤ បាន ២ លានរៀល។
ជើងខ្លាំងនៅមណ្ឌលភ្នំពេញ និង ព្រះសីហនុ បានរកឃើញអស់ហើយ។ ដូច្នេះ សម្រាប់ប្រកួតបន្ទាប់គណៈកម្មការរៀបចំការប្រកួតនឹងទៅស្វែងរកក្រុមខ្លាំងនៅមណ្ឌលបាត់ដំបង, កំពង់ចាម និង សៀមរាប។ ចំពោះក្រុមដែលចង់ដាក់ពាក្យចូលរួមប្រកួតសូមទាក់ទងទៅកាន់សហព័ន្ធ កីឡាបាល់ទះកម្ពុជា តាមលេខ ០១២ ៧៩៨ ៥០៤ /០១៦ ៩៥៨ ៥៥៧ ឬ តាមអ៊ីម៉ែល cambvolleyball@gmail.com៕
ទិដ្ឋភាពប្រកួតនៅខេត្តព្រះសីហនុ

Post a Comment