តារាឆ្នើមដោលថ្នោលដ៏ឆ្នើមរបស់បារាំង Renaud Lavillenie ធ្វើការគ្រប់គ្រងកំណត់ត្រាពិភពលោកផ្ទាល់ខ្លួនជាយូរមកហើយដែលហាក់គ្មានអត្តពលិករូបណាអាចធ្វើការបំបែកបានឡើយ ប៉ុន្តែ រូបគេនឹងស្រេកឃ្លានក្នុងការបង្កើតកំណត់ត្រាបន្ថែមទៀត ខណៈដែលព្រឹត្តិការណ៍ជើងឯកអត្តពលិកក្នុងសាលប្រចាំទ្វីបអឺរ៉ុប (European Athletics Indoor Championships) ចាប់ផ្តើមប្រកួតក្នុងទីក្រុង Prague នៅថ្ងៃនេះ។
កីឡាករវ័យ ២៨ ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់ក្នុងការប្រកួតក្នុងសាលប្រចាំទ្វីបអឺរ៉ុបចំនួន៣លើកជាប់ៗគ្នាចាប់ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៣ បន្ទាប់មកបានធ្វើដំណើរទៅធ្វើការដោលថ្នោលកម្ពស់ ៦,១៦ ម៉ែត្រកាលពីរយៈពេល ១ ឆ្នាំមុនដើម្បីបំបែកកំណត់ត្រាពិភពលោករបស់កីឡាករសញ្ជាតិអ៊ុយក្រែន Sergey Bubka ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៩៣។
ក្រោយពីបានដោលថ្នោលដល់ទៅកម្ពស់ ៦,០២ ម៉ែត្រនៅឆ្នាំនេះ Lavillenie បានប្រកាសពីមហិច្ឆតារបស់គេក្នុងទីក្រុង Prague តាមរយៈការបញ្ជាក់ថា រូបគេនឹងធ្វើការបំបែកកំណត់ត្រាផ្ទាល់ខ្លួនរបស់គេនៅលើទីលាន O2 Arena ក្នុងរដ្ឋធានីរបស់ប្រទេសសាធារណរដ្ឋឆែក។ ក្រោយពីការប្រកួតមួយក្នុងទីក្រុង Malmo ប្រទេសស៊ុយអែតកាលពីសប្តាហ៍មុន ដែលនៅពេលនោះរូបគេអាចធ្វើបានកម្ពស់ជាធម្មតារបស់គេ ៥,៩២ ម៉ែត្រនោះ Lavillenie បានឲ្យដឹងថា៖ «ខ្ញុំកំពុងមានអារម្មណ៍ល្អ។ ខ្ញុំនៅតែស្ថិតក្នុងទម្រង់ដ៏ល្អ ហើយខ្ញុំត្រៀមខ្លួនរួចជាស្រេចសម្រាប់គោលបំណងជាចម្បងរបស់យើងនៅរដូវកាលនេះ»។
ម្ចាស់ការពារតំណែងជើងឯកអូឡាំពិករូបនេះ នឹងធ្វើការប្រជែងជាមួយនឹងកីឡាករសញ្ជាតិប៉ូឡូញ Piotr Lisek ដែលធ្វើបានកម្ពស់ ៥,៩០ ម៉ែត្រនៅរដូវកាលនេះ និងប្អូនប្រុសផ្ទាល់របស់គេ Valentin ដែលមានអាយុប្អូនគេ ៥ ឆ្នាំ និងធ្វើបានកម្ពស់ ៥,៨០ ម៉ែត្រក្នុងរដូវកាលរបស់គេ។ កីឡាករអាល្លឺម៉ង់ Bjoern Otto និង Malte Mohr ដែលសុទ្ធសឹងជាម្ចាស់មេដាយប្រាក់ និងសំរឹទ្ធក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ ២០១៣ ក្នុងទីក្រុង Gothenburg នោះ ត្រូវបានប្រកាសថា នឹងអវត្តមានដោយសារតែបញ្ហារបួសរបស់ពួកគេទាំងពីរ។
ស្របពេលជាមួយគ្នានេះ កីឡាការិនីលោតកម្ពស់សញ្ជាតិអេស្ប៉ាញ Ruth Beitia ដែលជាម្ចាស់ការពារមេដាយមាសពីព្រឹត្តិការណ៍ក្នុងទីក្រុង Gothenburg នឹងត្រូវជួបជាមួយនឹងកីឡាការិនីរុស្ស៊ី២នាក់ដែលរួមមាន Mariya Kuchina និង Svetlana Shkolina ក៏ដូចជាកីឡាការិនីសញ្ជាតិប៉ូឡូញ Kamila Licwinko ដែលនាំមុខលើតារាងចំណាត់ថ្នាក់នៅឆ្នាំនេះជាមួយនឹងការលោតបានកម្ពស់ ២,០២ ម៉ែត្រ។
កីឡាការិនីរត់ចម្ងាយ Jennifer Meadows របស់ចក្រភពអង់គ្លេស នឹងត្រូវប្រជែងជាមួយនឹងម្ចាស់ការពារតំណែងជើងឯក Nataliya Lupu មកពីអ៊ុយក្រែន ក្នុងការប្រកួតរត់លើវិញ្ញាសានារីចម្ងាយ ៨០០ ម៉ែត្រ។ កីឡាកររត់ប្រណាំងរបស់ឆែក Pavel Maslak ដែលបានប្រើប្រាស់ថិរវេលានាំមុខគេរបស់ពិភពលោកគឺ ៤៥,២៧ វិនាទីក្នុងការរត់ប្រណាំងចម្ងាយ ៤០០ ម៉ែត្រកាលពីខែមុននោះ នឹងព្យាយាមផ្តល់ភាពរីករាយដល់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ ក្រោយពីដណ្តើមបានជ័យជម្នះពីការប្រកួតក្នុងទីក្រុង Gothenburg និងព្រឹត្តិការណ៍ពិភពលោកនៅក្នុងសាលឆ្នាំ ២០១៤ ក្នុងទីក្រុង Sopot ប្រទេសប៉ូឡូញ។
កីឡាករ Eelco Sintnicolaas របស់ហូឡង់ និងកីឡាការិនីសញ្ជាតិបារាំង Antoinette Nana Djimou នឹងធ្វើការការពារពានរង្វាន់ពីទីក្រុង Gothenburg របស់ខ្លួនក្នុងការប្រកួតកីឡា Heptathlon (មាន ៧ វិញ្ញាសា) និង Pentathlon (មាន ៥ វិញ្ញាសា)។ កីឡាករសញ្ជាតិអាល្លឺម៉ង់ David Storl ដែលជាតារាឆ្នើមម្នាក់ទៀត និងជាម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍ពិភពលោកកាលពីឆ្នាំ ២០១១ និងឆ្នាំ ២០១៣ គឺជាអ្នកមានក្តីសង្ឃឹមច្រើនក្នុងការឈ្នះការប្រកួតលើវិញ្ញាសាចោលដុំដែកផ្នែកបុរស៕

Post a Comment