អ្នកប្រដាល់ ឈឿន ឆៃដែន ក្លិបនិរោធមានជ័យ ត្រូវបានគេរំពឹងថា នឹងឈ្នះ ថន វាសនា របស់ក្លិបនាគមានជ័យ ក្នុងការប្រកួតជម្រុះសន្សំពិន្ទុជុំទី៤ នៃខ្សែក្រវាត់ស្រាបៀរលីអូ ទម្ងន់ ៦០ គីឡូក្រាម នៅលើសង្វៀនបាយ័នរោងសៀក នារសៀលថ្ងៃសៅរ៍ខាងមុខនេះ ប៉ុន្តែការជួបគ្នារវាង ផាន់ សារុន និង សេង ស្រឿន ដែលធ្លាប់ជាអតីតសិស្សរួមគ្រូនោះ អាចមានសភាពតឹងតែងក្នុងការប្រជែងគ្នាយក៣ពិន្ទុ។
ការប្រកួត៣ជុំកន្លងមក ថន វាសនា ចាញ់ទាំង៣ដង មាន៣ពិន្ទុ ខណៈវិជ្ជាគុនរបស់គេមួយរយៈនេះបានស្រុតចុះជាងលើកមុនៗ ប៉ុន្តែ ឈឿន ឆៃដែន កំពុងតែសាងភាពល្បីល្បាញឡើងវិញ ដោយ៣ប្រកួតកន្លងមកនេះ ឆៃដែន ឈ្នះ២ និងចុងក្រោយត្រូវបានអាជ្ញាកណ្តាលសម្រេចឲ្យចាញ់ ម៉ន លីហួរ ក្នុងទឹកទី១ ដោយ សារគេវាយថែមទៅលើកន្លែងហាមឃាត់ (កញ្ចឹងកពីក្រោយ) បណ្តាលឲ្យ លីហួរ សន្លប់ ជាហេតុធ្វើឲ្យ ឆៃដែន មានត្រឹម៧ពិន្ទុ។
ជាមួយនឹងលទ្ធផល និងកម្រិតនៃការប្រកួតរបស់អ្នកទាំង២នេះ ត្រូវបានគេមើលឃើញថា ឆៃដែន មានប្រៀបឈ្នះ វាសនា ច្រើនបំផុត គឺគេអាចទស្សន៍ទាយបានមុនថា ថន វាសនា មិនមានលទ្ធភាពឈ្នះ ឈឿន ឆៃដែន បាននោះឡើយ ព្រោះថា ឆៃដែន មានផ្លែល្អ កម្លាំងរឹងមាំ និងខ្ពស់ទៀត ឯ វាសនា មានប្រៀបកណ្តាប់ដៃ និងស្នៀតកែងដែរ តែកម្លាំងមិនធានាបានថេរ៥ទឹកដូច ឆៃដែន នោះឡើយ។
ងាកមកចាប់អារម្មណ៍ចំពោះការជួបគ្នារវាង សេង ស្រឿន ក្លិបព្រះខ័នរាជ និង ផាន់ សារុន ក្លិបគជសារកីឡា នៅជុំទី៤នេះវិញ ពិតជាលំបាកទស្សន៍ទាយពីលទ្ធ ផល មុនណាស់ព្រោះកន្លងមកពួកគេស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក ផាន់ ផាណាត តែមួយ ក្រោយមកសេង ស្រឿន ត្រូវបានគ្រប់គ្រងដោយ វ៉ន វីវ៉ា តែមកដល់បច្ចុប្បន្នគឺនៅក្រោមការគ្រប់គ្រងរបស់ ម៉ី សុភាព វិញម្តង ហើយការធ្លាប់ហ្វឹកហាត់ជាមួយគ្នា បានធ្វើឲ្យពួកគេអាចដឹងពីចំណុចខ្សោយ និងចំណុចខ្លាំងគ្នាទៅវិញទៅមកយ៉ាងច្បាស់។
ទោះបីជាយ៉ាងណា ក្រុមអ្នកវិភាគប្រដាល់មានជំនឿទុកចិត្តលើ ផាន់ សារុន ច្រើនជាង សេង ស្រឿន ដោយហេតុថា សារុន មានបទពិសោធ និងចាស់វស្សាជាង ចំណែក សេង ស្រឿន ទោះបីនៅខ្ចី តែកម្លាំងនៅរឹងមាំបានល្អ ហើយកាលពីសប្តាហ៍មុនគេបានផ្តួល សល់ ពិសិដ្ឋ ឲ្យសន្លប់ក្នុងទឹកទី៤។ សេង ស្រឿន និង ផាន់ សារុន ឈ្នះ ១ ចាញ់ ២ ប្រកួត នឹងមាន ៥ ពិន្ទុដូចគ្នាហេតុនេះអ្នកទស្សនាកំពុងតែរង់ចាំអ៊ុតមើលពីការប្រកួតរបស់អតីតសិស្សរួមគ្រូមួយគូនេះ ថាតើពួកគេ នឹងយកចាញ់ឈ្នះគ្នាតាមរបៀបណា?៕

Post a Comment