ព្រឹត្តិការណ៍នៃការប្រកួតជម្រុះខ្សែក្រវាត់ K-CEMENT ក្នុងប្រភេទ ទម្ងន់៦០គីឡូក្រាមនៅលើសង្វៀន SEA-TV បានឈានដល់ជុំទី៥ ហើយនៅល្ងាចថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០១៥ខាងមុខនេះ ។
ក្នុងការប្រកួតជុំទី៥នេះ មាន៤ប្រកួតដូចកាលពីជុំមុនៗដែរ ខណៈដែល សូត្រ ប៊ុនធី ក្លឹបបក្សីស្លាបដែកត្រូវជួប ប្រកួត ជាមួយ ទីពន្លែត ក្លឹបដួងសែនជ័យដែលមក ប្រកួតជំនួស ណាម ម៉ូរ៉ាក់ ដើម្បីបានតម្លៃខ្លួនប៉ុណ្ណោះ ។ ដូច្នេះ ប៊ុនធី ដឹង តែពីឈ្នះរួចទៅហើយ ។
ឆ្លងកាត់៤ប្រកួតកន្លងមក ប៊ុនធី ឈ្នះទាំង៤ដងរកបានមាន១២ពិន្ទុ ។ រីឯ ឱម សំរេច ក្លឹបកង ពលតូចទ័ពឆ័ត្រយោង៩១១វិញនឹងត្រូវជួបប្រកួតជាមួយ ឃីម បូរ៉ា ក្លឹបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ។ សំរេច និង ឃីម បូរ៉ា នេះមិនធ្លាប់ប៉ះគ្នាទេកន្លងមក ។
ទោះជាយ៉ាងណា សម្រាប់ជំនួបលើកដំបូងនេះ សំរេច ប្រហែលជាពិបាក ឈ្នះ ឃីម បូរ៉ា ហើយព្រោះ បូរ៉ា មានផ្លែល្អជាង ។ ឆ្លងកាត់៤ប្រកួតដូចគ្នា សំរេច វាយ ឈ្នះ២ ចាញ់២ដងមាន៨ពិន្ទុ ឯ ឃីម បូរ៉ា ឈ្នះ៣ ចាញ់១ដង និងរកបាន១០ពិន្ទុ ។
សំរេច មានប្រវត្តិប្រកួតតិចជាង ឃីម បូរ៉ា ទេដោយប្រកួតបាន៣៥ដង ឈ្នះ២២ដង ចាញ់៨ដង មិនដែលស្មើ និងធ្លាប់ ផ្ដួលគូប្រកួតបាន៦ដង ខណៈដែល ឃីម បូរ៉ា គេមានប្រវត្តិប្រកួត ចំនួន៤៨លើក ឈ្នះ៣៦លើក ចាញ់១២លើកពុំ ដែលស្មើ និងធ្លាប់ផ្ដួលដៃគូឲ្យសន្លប់ចំនួន៨លើកដែរ ។ ទោះជាយ៉ាងណា សម្រាប់ការជួបគ្នាលើកនេះគេពុំមានជំនឿ ថា ឱម សំរេច ឈ្នះ ឃីម បូរ៉ា នោះឡើយ ។
សម្រាប់ការជួបគ្នារវាង លាស់ យីន ក្លឹបសម្រែករាជសីហ៍ បង្ក្រាបគ្រឿងញៀន និង ថុល មករា ក្លឹបឃ្លាំងមឿងកីឡាវិញ ពីរនាក់នេះទើបពិបាក ទស្សន៍ទាយថាអ្នក ណាឈ្នះនោះ? ព្រោះពួកគេទាំងពីរនាក់នេះមានសមត្ថភាព និងបច្ចេកទេស ប្រហាក់ប្រហែលគ្នា ។
បើប្រៀបធៀបពីប្រវត្តិប្រកួតវិញក៏មិនជាលើសខ្វះគ្នាប៉ុន្មានដែរដោយ ថុល មករា ប្រកួតបាន ៥២ លើក ឈ្នះ៣៥លើក ចាញ់១៥លើក ស្មើ២លើក និងផ្ដួលដៃគូ ឲ្យសន្លប់បាន៤លើក ។ ចំណែក លាស់ យីន គេមាន ប្រវត្តិប្រកួតចំនួន៦០លើក ឈ្នះ៤៥លើក ចាញ់១៣លើក ស្មើ២លើក ។
ថុល មករា មាន៨ពិន្ទុក្នុងការប្រកួត៤ជុំកន្លងមកនេះដោយឈ្នះ២ ចាញ់២ប្រកួត ខណៈលាស់ យីន ក៏មាន៨ពិន្ទុដែរ ក្នុងការប្រកួត៤ជុំកន្លងមកនោះគឺឈ្នះ២ ចាញ់ ២ប្រកួតដូចគ្នា ។ សម្រាប់ការប្រកួតជុំទី៥នេះ មិនដឹងថា នរណាឈ្នះ នោះឡើយ ។
ចំពោះការជួបរវាង មាស ច័ន្ទមាន សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និងជ័យ ប៊ុនសង់ ក្លឹបគី សែមាន រិទ្ធវិញ អាចថាមិនមានការតឹងតែងនោះទេ ព្រោះថា ប៊ុន សង់ ប្រហែលជាទៅមិនរួចជាមួយច័ន្ទមានឡើយ ។
ពួកគេទាំងពីរនាក់នេះ ពុំធ្លាប់ដែលជួបគ្នាទេកន្លងមក ។ ការប្រកួត៤ជុំកន្លងមកនេះ ច័ន្ទមាន វាយឈ្នះ៣ ចាញ់១ ប្រកួតមាន១០ពិន្ទុ ឯ ប៊ុន សង់ ៤ចាញ់ទាំង៤ ប្រកួត រកបាន៤ពិន្ទុ ។
មាស ច័ន្ទមាន គេមានប្រវត្តិប្រកួតតែ៩៥លើកទេ គឺឈ្នះ៧២លើក ចាញ់២៣លើក មិនដែលស្មើ ។ ចំណែកឯ ប៊ុនសង់ គេមានប្រវត្តិបានតែ៤០លើក ឈ្នះ ២៩ លើក ចាញ់៩លើក ស្មើ២លើក និងផ្ដួលដៃគូឲ្យសន្លប់បាន៥លើក ។ ការជួបគ្នា រវាង មាស ច័ន្ទមាន និង ជ័យ ប៊ុនសង់ នេះគេពុំមានជំនឿថា ប៊ុន សង់ ឈ្នះ មាស ច័ន្ទ មាននោះទេ ៕

Post a Comment