ក្រុមការពារតំណែងជើងឯកនៃពានលំដាប់ទី២ អង់គ្លេស FA Cup កាំភ្លើងធំ Arsenal នឹងបាន កំពុងតែ រីករាយ និងសង្ឃឹមថាអាចការពារពាននេះបានសម្រេច ផង ដែរ បន្ទាប់ពីទម្លាក់ក្រុមខ្លាំងបិសាចក្រហម Manchester United ដោយលទ្ធផលបច្ចេកទេស ២-១ នៅកីដ្ឋាន Old Trafford ។
ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកជនជាតិបារាំង Arsene Wenger បានជួយឲ្យ Arsenal ឡើងទៅកាន់វគ្គ ៤ក្រុម ចុងក្រោយដោយស្វ័យប្រវត្តិ ខណៈដែល ក្រុមនៅ Premier League ដូចគ្នា Aston Villa បានឡើងទៅ ឈរចាំមុន ក្រោយពីផ្តួល West Bromwich Albion ២-០ កាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន ហើយក៏បានគេច ចេញមិនជួបជា មួយនឹង Arsenal នោះទេនៅការចាប់ឆ្នោតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយអាចនឹងជួបក្រុម Liverpool ឬក៏ក្រុម Blackburn Rovers ក្រោយបញ្ចប់ជើងទី២ បន្ទាប់ពីជើងទី១មានលទ្ធផលស្មើគ្នា ០-០ ។
យ៉ាងណាមិញនេះ Arsenal អាចនឹងជួបក្រុម Bradford ឬក៏ Reading នោះទេ ក្រោយពេលបញ្ចប់ជើងទី២នៅរាត្រី ថ្ងៃចន្ទ ទី១៦ ខែមីនាទៅ ក្រោយពេលជើង ទី១មិនទាន់រកឃើញឈ្នះនៅឡើយដោយលទ្ធផល ០-០ ហើយទាំងពីរ ក្រុមនេះ Arsenal អាចរំពឹងថា ស៊ីផុយផងដែរ ខណៈជាឧបសគ្គគឺមានតែ Liverpool ប៉ុណ្ណោះក្នុងប្រជែងយកពាន លំដាប់ទី២ FA Cup រដូវកាលឆ្នាំ២០១៤-២០១៥នេះ ដោយវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅ ពហុកីឡដ្ឋានវ័យចំណាស់ Wembley ស្ថិតក្នុងទីក្រុងឡុងដ៍តែម្តងនារាត្រីថ្ងៃទី១៨ ខែ មេសាខាងមុខ ។
សូមរំលឹកដែរថា Arsenal ធ្លាប់លេងចាញ់ក្រុម Bradford នៅវគ្គ៨ក្រុមចុងក្រោយនៃពាន League Cup កាល ពីរដូវ កាលឆ្នាំ២០១២-២០១៣ តែបានទម្លាក់ ក្រុមលេងនៅ Premier League ដូចគ្នាមាន Chelsea និង Sunderland ក្នុង ពាន FA Cup រដូវកាលនេះ ក្នុងខណៈដែលលេងឈ្នះ Hull City ៣-២ កាលពីរដូវកាលមុន ដើម្បីឈ្នះពាន FA Cup ៕

Post a Comment