ក្រុមជើងឯកសេះបង្កង់ Juventus បន្តនាំមុខ៩ ពិន្ទុតំណែងកំពូលតារាង Serie A ដាច់ដដែល បើទោះបីជា លេងបានស្មើលទ្ធផល ១-១ ទល់នឹងម្ចាស់ផ្ទះ AS Roma យប់មិញនេះក៏ដោយដើម្បីបញ្ចប់សប្តាហ៍ទី២៥ក្នុងជើងទី២ ។
ក្រុមដែលបានឈ្នះពាន Serie A ចំនួន៣សម័យកាលចុងក្រោយជាប់គ្នា Juventus មិនអាចធ្វើអ្វីក្រុមម្ចាស់ផ្ទះ Roma បានទេក្នុងរយៈពេល ៤៥នាទី ដំបូងក្នុងវគ្គទី ដោយបានអូសបន្លាយរហូតនាទី៦៤ ទើបអតីតកីឡាករខ្សែប្រយុទ្ធក្លឹប Manchester City, Carlos Tevez រកបានគ្រាប់នាំមុខ ១គ្រាប់ ដែលជាការពិន័យកាតលឿងលើកទី២ទៅលើ Vasilios Torosidis នៅមុនពេល Seydou Keita ជួយឲ្យ Roma តាមបាន ស្មើវិញនៅ នាទី៧៨ រហូតដល់បញ្ចប់នៃការប្រកួត ពេញម៉ោង Juventus ១ និង Roma ១ ។
Juventus ហាក់បីដូចជាធ្លាក់ទម្រង់លេងបន្តិចនារដូវកាលនេះ ខណៈដែលរដូវកាលមុនឈ្នះជើងឯក Italy-Serie A មានរហូតដល់១០២ពិន្ទុ នាំមុខគេដាច់ និងទើបតែរកបាន៥៨ពិន្ទុនៅឡើយដោយគ្រាន់តែឆ្លងកាត់២៥ប្រកួតមកនេះ ជាមួយនឹងលេខ២តាមពីក្រោយ AS Roma រកបាន៤៩ពិន្ទុ និង Napoli លេខ៣រកបាន៤៥ពិន្ទុ ៕

Post a Comment