កូននាគ វង្ស ណយ និងអ្នកលេងកណ្ដាប់ដៃដែក ម៉ឺន សុភា នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៥ចុងសប្ដាហ៍នេះ ពួកគេនឹងជួបប្រកួតជាមួយកីឡាករជើងខ្លាំងថៃ
២រូប ផ្សេងទៀតក្នុងវគ្គជម្រុះ និងសន្សំពិន្ទុដើម្បីដណ្ដើមប្រាក់រង្វាន់ ១ ម៉ឺនដុល្លារនៅលើសង្វៀនទូរទស្សន៍បាយ័ន ។
កាលពីថ្ងៃទី០១ ខែមីនាសប្ដាហ៍មុនមានកីឡាករកម្ពុជា-ថៃ៤រូប ហើយបានប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់ដណ្ដើមប្រាក់រង្វាន់១ម៉ឺនដុល្លារនេះក្នុងនោះមាន កីឡាករកម្ពុជាម្នាក់ និងកីឡាករថៃម្នាក់ដែលរកបាន៣ពិន្ទុមុនគេ គឺកីឡាករ កែវ រំចង់ ឈ្នះកីឡាករថៃ Rareung និងកីឡាករ Tilek របស់ថៃប្រកួតឈ្នះកី
ឡាករ ឡុង សុភី ។
ប៉ុន្ដែសម្រាប់ចុងសប្ដាហ៍នេះវិញ ច្បាស់ជាកក្រើកទៀតហើយ ដោយមានជើងខ្លាំង២ប្រកួតត្រូវប៉ះគ្នាក្នុងនោះមាន កីឡាករ វង្ស ណយ ជួបជាមួយកីឡាករ Samsansor Samphong របស់ថៃដែលទើបផ្លាស់ប្ដូរជំនួសកៅអីកីឡាករ ថៃមួយរូបទៀតគឺកីឡាករ Pirabkao និងកីឡាករ ម៉ឺន សុភា ត្រូវប៉ះកីឡាករថៃ ឈ្មោះថា Singha Thorngnoy ក្នុង ប្រភេទទម្ងន់៦៩គីឡូក្រាមដូចគ្នា ។
វង្ស ណយ និង Samsansor Samphong មិនធ្លាប់មានប្រវត្តិ ជួបគ្នាពីមុនមកទេ ប៉ុន្ដែអ្នករៀបចំកម្មវិធី ប្រកួតប្រចាំ សង្វៀនបាយ័នបានបង្ហើបឲ្យដឹងថា កីឡាករវ័យក្មេងថៃ Samsansor រូបនេះមានសាច់ស្នៀតប្រកួតល្អណាស់ពោល គឺមិនចាញ់កីឡាករ Rareung ឬកីឡាករ Tilek ឡើយ ។
ប៉ុន្ដែសម្រាប់ជំនួបជុំទី១នេះគេជឿជាក់លើ វង្ស ណយ ថា នឹងទទួលបានលទ្ធផលល្អ ទោះបីខានឡើងសង្វៀនមួយរយៈពេលក៏ដោយ ។
និយាយពីដៃគូរបស់កីឡាករ ម៉ឺន សុភា គឺកីឡាករ Singha Thorngnoy វិញកីឡាករថៃរូបនេះធ្លាប់មកប្រកួតលើសង្វៀនប្រដាល់កម្ពុជាម្ដងរួចមកហើយ
កាល ពីចុងខែកុម្ភៈកន្លងទៅ ប៉ុន្ដែត្រូវបរាជ័យក្រោមថ្វីដៃកីឡាករ វង្ស ណយ ទាំងបន្សល់ស្នាមបែកនៅលើចញ្ចើមដូចគ្នា ។
បើពិនិត្យមើលពីថ្វីដៃប្រកួតរបស់ Singha គឺមិនធម្មតានោះទេត្បិត ចាញ់ពិន្ទុ វង្ស ណយ មែនតែចាញ់ទាំងប្រផិតប្រផើយប៉ុណ្ណោះ ។
ប៉ុន្ដែបើក្រឡេកមើលពីស្នៀតប្រយុទ្ធរបស់ ម៉ឺន សុភា ឯណោះក៏មិនណយដែរ ។ ម៉ឺន សុភា មានជំនាញពិសេសៗជា ច្រើន ដើម្បីផ្ដួលគូប្រកួតក្នុងនោះ មានជំនាញប្រើកណ្ដាប់ដៃ ទាត់ និងជង្គង់ជាដើម ។ សម្រាប់ជំនួបជុំទី១ ជាមួយនឹង កីឡាករ Singha ចុងសប្ដាហ៍នេះគេជឿជាក់ថា ច្បាស់ជាល្អមើល ហើយព្រោះសុទ្ធតែជាអ្នកមានសមត្ថភាពដូចគ្នា ៕

Post a Comment