ការដោះដូរកីឡាករជារឿងធម្មតាក្នុងពិភពលោកបាល់ទាត់ ពោលគឺមានទាំងកីឡាករលេងមិនប្ដូរក្លិប កីឡាករប្ដូរក្លិបតិច ហើយក៏មានកីឡាករប្ដូរក្លិបច្រើននោះដែរ។ ថ្ងៃនេះ Sabay នឹងនាំមកជូនប្រិយមិត្តនូវកីឡាករ១០នាក់ដែលធ្លាប់លេងបានច្រើនក្លិបជាងគេ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេ គឺកីឡាករម្នាក់ដែលនៅលើគេ ក៏ធ្លាប់មកលេងដល់កម្ពុជាដែរ គឺខ្សែបម្រើប្រយុទ្ធជនជាតិជប៉ុន Dan Ito ដែលធ្លាប់មកលេងនៅក្លិប Build Bright United ដែលគិតមកដល់បច្ចុប្បន្ន រូបគេលេងបាន២០ក្លិបមកហើយ។
១. Dan Ito (២០ក្លិប)
Dan Ito ជាខ្សែបម្រើប្រយុទ្ធម្នាក់ដែលធ្លាប់លេងឱ្យក្លិបចំនួន២០មកហើយ ក្នុងប្រទេស១៧នៅតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ (ជប៉ុន អូស្រ្ដាលី សិង្ហបុរី វៀតណាម ថៃ ម៉ាឡេស៊ី ប្រ៊ុយណេ ម៉ាល់ឌីវ ហុងកុង ម៉ាកាវ ឥណ្ឌា មីយ៉ាន់ម៉ា នេប៉ាល់ កម្ពុជា ហ្វីលីពីន ម៉ុងហ្គោល ឡាវ)។ កាលពីឆ្នាំ ២០១២ បុរសវ័យ៣៩ឆ្នាំរូបនេះបានចូលលេងនៅក្លិប Build Bright United ក្នុងលីករបស់កម្ពុជា ប៉ុន្តែមិនបានពេញមួយរដូវកាលផងក៏ផ្លាស់ចេញទៅក្លិប Green Archers United របស់ហ្វីលីពីនវិញ។ នាពេលបច្ចុប្បន្ននេះ Dan Ito លេងនៅក្លិប Lao Toyota FC របស់ប្រទេសឡាវ ។
២. Rivaldo (១៥ក្លិប)
Rivaldo ដែលប្រិយមិត្តស្រលាញ់កីឡាបាល់ទាត់ដឹងថាជាអតីតកំពូលខ្សែប្រយុទ្ធម្នាក់របស់ Barcelona នោះ បានលេងឱ្យក្លិបដល់ទៅ១៥ ឯណោះ។អតីតកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះ ចាប់ផ្ដើមលេងនៅក្លិប Santa Cruz ហើយចុងក្រោយលេងនៅក្លិប Mogi Mirim ។
៣. Christian Vieri (១៣ក្លិប)
Christian Vieri ជាអតីតកីឡាករល្អម្នាក់របស់ក្រុម Inter Milan , AC Milan និង Juventus ប៉ុន្តែនិយាយពីចំនួនក្លិបដែលខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលីរូបនេះធ្លាប់លេងឱ្យវិញនោះគឺមានរហូតដល់ទៅ១៣។
៤. Andrew Cole (១២ក្លិប)
Andrew Cole ជាកំពូលកីឡាករម្នាក់របស់ជម្រើសជាតិអង់គ្លេស ហើយបុរសវ័យ៤៣ឆ្នាំរូបនេះក៏បានសាងកេរ្តិ៍ឈ្មោះច្រើនដែរនៅក្លិបបិសាចក្រហម Manchester United ។ មិនត្រឹមតែលេងឱ្យ Man Utd នេះមួយនោះទេ អតីតខ្សែប្រយុទ្ធរូបនេះក៏ធ្លាប់ជាកីឡាកររបស់ Arsenal , Man City, Fulham , Newcastle , Sunderland , Burnley និង Nottingham Forest ផងដែរ។ សរុបជារួមមកគឺមានរហូតដល់ទៅ១២ក្លិបឯណោះ។
៥. Nicolas Anelka (១២ក្លិប)
Nicolas ជាអតីតកីឡាករជម្រើសជាតិបារាំង ប៉ុន្តែរូបគេបានចូលលេងនៅក្លិបធំៗរបស់អង់គ្លេសបានច្រើនដូចជា Arsenal , Liverpool , chelsea និង Man City អីជាដើម។ ហើយបើគិតសរុបជារួមមកមានរហូតដល់ទៅ១២ក្លិបឯណោះ។
៦. Peter Crouch (១១ក្លិ
Peter Crouch មុនពេលចូលរួមក្រុមជាមួយ Stoke City នេះ ធ្លាប់បានឆ្លងកាត់ក្រុមខ្លាំងៗជាច្រើនជាពិសេសគឺ Liverpool តែម្ដង។ មួយវិញទៀត បើគិតទាំងអស់មកនោះគឺមានរហូតដល់ទៅ១១ក្លិបមកហើយដែលអតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះធ្លាប់លេងឱ្យ។
៧. Fredy Adu (១០ក្លិប)
Fredy Adu ដែលកាលពីក្មេង គេនិយមហៅថា Pele ទី២នោះ ជាកីឡាករម្នាក់ដែលធ្លាប់បង្ហាញខ្លួនឱ្យុក្លិបផ្សេងៗរហូតដល់ទៅ១០ឯណោះ ខណៈដែលពេលនេះរូបគេទើបតែមានអាយុ២៥ឆ្នាំទេ តែឈប់លេងបាល់ទៅហើយ។ សព្វថ្ងៃរូបគេធ្វើការនៅក្លិបរាត្រីមួយកន្លែង ប៉ុន្តែមិនរាប់បញ្ចូលក្នុង១០ក្លិបខាងលើនោះទេ។
៨. Yossi Benayoun (១០ក្លិប)
Yossi Benayoun ជាកីឡាករអ៊ីស្រាអែលម្នាក់ដែលបានលេងនៅក្លិបធំៗរបស់អង់គ្លេសជាច្រើន ដូចជា Liverpool , Chelsea , Arsenal , West Ham និង QPR ជាដើម។ ចំណែកឯពេលនេះ បុរសវ័យ៣៤ឆ្នាំរូបនេះលេងនៅក្លិប Maccabi Haifa ដែលជាក្លិបទី១០របស់គេ។
៩.Robbie Keane (១០ក្លិប)
Robbie Keane ជាកីឡាករលេងនៅអាមេរិកនាពេលបច្ចុប្បន្ន ប៉ុន្តែមុនឈានជើងមកលេងនៅ LA Galaxy នេះដែរ ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំរូបនេះក៏ធ្លាប់ឆ្លងកាត់ក្លិបធំៗជាច្រើនផងដែរដូចជា Inter Milan , Spurs , Liverpool និង Aston Villa ជាដើម។ គិតជារួមទៅមានរហូតដល់ទៅ១០ក្លិបមកហើយ។
១០. Craig Bellamy (៩ក្លិប)
Craig Bellamy ជាអតីតកីឡាករល្អម្នាក់របស់ក្រុម Liverpool និង Man City ហើយក៏ធ្លាប់លេងឱ្យក្លិបច្រើនទៀតដែរដូចជា Newcastle United , Blackburn , Celtic និង Cardiff City ជាដើមដែលគិតជារួមទៅមានរហូតដល់ទៅ៩ក្លិបមកហើយ។

Post a Comment