កីឡាករវាយកូនគោល Dustin Johnson ដែលទើបវិលចូលប្រកួតវិញ ក្រោយពីការផ្អាកអស់រយៈ ៦ ខែពីក្នុងកម្មវិធីប្រកួត PGA Tour បានលុបចោលនូវសំណាងអាក្រក់ផ្សេងៗ និងបានទទួលជ័យជម្នះក្នុងការប្រកួតលើរន្ធនៅលើទីលាន Blue Monster កាលពីថ្ងៃអាទិត្យ។
កីឡាករវាយកូនគោលសញ្ជាតិអាមេរិកវ័យ ៣០ ឆ្នាំរូបនេះបានឈ្នះពានរង្វាន់ជាលើកទីមួយរបស់គេក្នុងចំណោមការវិលទៅប្រកួតក្នុងយុទ្ធនាការជាលើកទី ៥ របស់គេ ក្រោយពីរកបាន ៦៩ ពិន្ទុដើម្បីឈ្នះពានរង្វាន់ World Golf Championships-Cadillac Championship ដោយការនាំមុខ ១ ឈើនៅលើទីលាននៃទីក្រុង Doral។ កីឡាករ Johnson បានចាត់ទុកការទទួលជ័យជម្នះកាលពីថ្ងៃអាទិត្យជាជ័យជម្នះដ៏អស្ចារ្យបំផុតនៃអាជីពរបស់គេ ខណៈដែលវាគឺជាពានរង្វាន់ជាលើកទី១របស់គេបើគិតចាប់តាំងពីការដកខ្លួនចេញពីការប្រកួតផ្សេងៗដោយសារតែបញ្ហាផ្ទាល់ខ្លួន។
Johnson បានឲ្យដឹងថា៖ «វាបានក្លាយជាផ្លូវដ៏លំបាកមួយ។ ប៉ុន្តែ រឿងអស្ចារ្យជាច្រើនបានកើតឡើង ក្នុងនោះរាប់បញ្ចូលទាំងកូនប្រុសរបស់ខ្ញុំផងដែរ។ ខ្ញុំពិតជារំភើបណាស់។ នេះជាការទទួលជ័យជម្នះដ៏អស្ចារ្យមួយ»។
Johnson បានបញ្ចប់ការប្រកួតដោយរកបានពិន្ទុសរុប ២៧៩ ដោយនាំមុខ ១ ឈើពីលើកីឡាករឈរលេខ ២ និងជាមិត្តរួមជាតិអាមេរិករបស់គេ JB Holmes និងនាំមុខ ២ ឈើដាច់ពីលើកីឡាករ Bubba Watson ម្ចាស់ការពារតំណែងជើងឯកពានរង្វាន់ Masters ក្នុងការប្រកួតប្រជែងដ៏ស្វិតស្វាញបំផុតក្នុងកម្មវិធី PGA Tour។ Holmes ដែលបានខិតខំព្យាយាមដើម្បីស្វែងរកជ័យជម្នះមួយនោះ ធ្វើបាន ៧៥ ពិន្ទុ ខណៈដែលកីឡាករ Watson ធ្វើបានល្អជាងនេះដើម្បីរកបាន ៧១ ពិន្ទុនៅលើទីលាន Blue Monster។
បច្ចុប្បន្ន Johnson បានឈ្នះពានរង្វាន់ក្នុងរយៈពេល ៨ រដូវកាលជាប់ៗគ្នា និងបានឈ្នះពានរង្វាន់ជាលើកទី ១ របស់គេបើគិតចាប់តាំងពីការឈ្នះពាន WGC HSBC Championship កាលពីឆ្នាំ ២០១៣។ កីឡាកររូបនេះបានឈ្នះពានរង្វាន់ជាលើកដំបូងបើគិតចាប់តាំងពីបានប្រកាសកាលពីខែកក្កដា រូបគេនឹងផ្អាកការប្រកួតរបស់គេដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួន។
Johnson បានវិលទៅកាន់កម្មវិធីប្រកួតនេះវិញក្នុងព្រឹត្តិការណ៍ Farmers Insurance Open កាលពីខែកុម្ភៈ ដែលនៅពេលរូបគេបានធ្លាក់ចេញក្នុងវគ្គជម្រុះដោយការដេញតាមពីក្រោយ ១ ឈើ។
ក្នុងរយៈពេលមួយខែមុននេះ គូដណ្តឹងរបស់គេដែលមានឈ្មោះថា Paulina Gretzky បានផ្តល់កំណើតដល់កូនទី ១ របស់ពួកគេ ហើយទារកនោះគឺជាកូនប្រុស៕

Dustin Johnson លើកពាន ក្រោយពីទទួលជ័យជម្នះ។ AFP

Post a Comment