ក្រុមបាល់ទាត់កោះម៉ាកាវ នឹងមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង ៥:៤០ នាទីល្ងាចថ្ងៃទី ១០ ខែ មីនា នេះ តាមជើងហោះហើរហុងកុង-ភ្នំពេញ ដើម្បីត្រៀមប្រកួតជាមួយម្ចាស់ផ្ទះកម្ពុជា នៅវគ្គជម្រុះបឋមក្នុងទ្វីបអាស៊ីនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 នៅថ្ងៃ ១២ ខែ មីនា ខាងមុខ។ នេះបើតាមការឱ្យដឹងរបស់លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការទូទៅក្រុងជម្រើសជាតិកម្ពុជា។
យោងតាមវេបសាយសហព័ន្ធកីឡាបាល់ទាត់ម៉ាកាវ ក្រុមមួយនេះដឹកនាំដោយលោកគ្រូបង្វឹក Leung Sui Wing អមដោយកីឡាករ ១៨ នាក់។ ក្រុមភ្ញៀវនឹងស្នាក់នៅសណ្ឋាគារភ្នំពេញ ដែលជាទីកន្លែងមួយក្បែរនឹងទីលានប្រកួតផ្ទាល់តែម្ដង។
កីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្ដាតចាស់) នឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតជើទី១ រវាងក្រុមទាំង ២ វេលាម៉ោង ៤ រសៀលតទៅ ព្រមទាំងមានលក់សំបុត្រចូលទស្សនា ក្នុងតម្លៃ ២០០០០រៀល, ១៥០០០រៀល, ១០០០០ រៀល និង ៤០០០រៀល ផងដែរ។ ការប្រកួតនេះនឹងមានផ្សាយផ្ទាល់តាមប៉ុស្ដិ៍ BTV ផងដែរ។
សម្រាប់ទស្សនិកជនដែលចងទិញសំបុត្រសូមទាក់ទងទៅលេខទូរស័ព្ទ ០១២ ៤៥៥ ៨៤៨ – ០១២ ៥៦៨ ៩៥៥ ឬ ការិយាល័យសហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅ ពហុកីឡដ្ឋានអូឡាំពិក និងនៅកន្លែងលក់សំបុត្រក្នុងកីឡដ្ឋានកងយោធពលខេមរភូមិន្ទនៅថ្ងៃប្រកួតតែម្ដង៕
ក្រុមម៉ាកាវ នាពេលកន្លងមក (រូបថត៖ macaufa)

Post a Comment